ព័ត៌មានជាតិ
គិតត្រឹមខែមេសា ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបាន ៥៧,៤៤%
គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥៧,៤៤% បន្ទាប់ពីបានចាប់ផ្ដើមសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមឥណទានកម្ចី (EDCFLoan) របស់សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានផ្តោតលើការពិនិត្យវឌ្ឍនភាពរួមគ្នា លើការងារសាងសង់ ការងារបណ្តុះបណ្តាល ការងារផ្គត់ផ្គង់បរិក្ខារពេទ្យ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច និងជាពិសេសការងារសម្របសម្រួលនិងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានប្រព្រឹត្តទៅដោយជោគជ័យ។

លោកស្រីនាយកគម្រោង បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនទាំងបី ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមកិច្ចសន្យា ឱ្យទទួលបានជោគជ័យ និងជាពិសេស ត្រូវយកចិត្តទុកដាក់ ក្នុងពេលរដូវវស្សាដែលអាចមានការជន់លិច ហើយប៉ះពាល់ដល់ដំណើរការសាងសង់ និងបំពាក់បរិក្ខារពេទ្យជាដើម។
សូមរម្លឹកឡើងវិញថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លារ។ កិច្ចសន្យាសាងសង់មានរយៈពេល ២៨ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ខាងមុខ។

មន្ទីរពេទ្យនេះ សាងសង់ឡើងនៅលើទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានផ្ទៃដីសរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០ ម៉ែត្រ និងទទឹង ៥៩,៨០ ម៉ែត្រ និងកម្ពស់ ៨ជាន់ មានសមត្ថភាពទទួលជំងឺសម្រាកសរុបបាន ២០០គ្រែ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


