ព័ត៌មានជាតិ
មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រចការសាងសង់បាន ២១.៥១%
គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បាន ២១.៥១% ដោយជិតបញ្ចប់ការងារជាន់ក្រោមដី និងកំពុងដំណើរការសាងសង់ជាន់ទី១។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) នៅថ្ងៃទី១៩ ខែមិថុនា បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យស.វ.ស នៅទីតាំងទី៣ ស.វ.ស។
ក្នុងឱកាសចុះពិនិត្យនេះ លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនទទួលការងារសាងសង់មន្ទីរពេទ្យស.វ.ស ដែលបានសាងសង់សំណង់មន្ទីរពេទ្យ លឿនជាងផែនការគ្រោងទុក។ បន្ថែមនេះ លោកស្រីនាយកគម្រោង បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស ឱ្យយកចិត្តទុកដាក់ លើគុណភាពនៃមេកានិក អគ្គិសនី និងប្រព័ន្ធទឹក ជៀសវាងការខូចខាត និងជួសជុលនៅពេលក្រោយ។ ករណីនេះ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ លើគុណវុឌ្ឍ និងគុណភាពការងារ របស់ក្រុមហ៊ុនទទួលការងារបន្ត។

បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់សម្ភារៈសាងសង់ និងសម្ភារៈបំពាក់នានា ដោយគិតលើគុណភាព និងពេលវេលាផ្គត់ផ្គង់ ដើម្បីជៀសវាងបញ្ហាពន្យាពេល ដោយករណីជាយថាហេតុណាមួយ។ យកចិត្តទុកដាក់លើការគណនាថវិកា និងការរៀបចំរបាយការណ៍ ស្នើសុំការទូទាត់ថវិកា ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានភាពយឺតយ៉ាវលើការងារទូទាត់។ ត្រូវមានការគ្រប់គ្រងបុគ្គលិក កម្មករ ឱ្យបានត្រឹមត្រូវ និងត្រូវពង្រឹងការងារគ្រប់គ្រងនេះ ធានាថារាល់បុគ្គលិក និងកម្មករទាំងអស់មានឯកសារត្រឹមត្រូវ និងស្របច្បាប់។ ត្រូវសម្អាត និងរៀបចំសម្ភារៈ និងកាកសំណល់ ឱ្យបានស្អាត និងប្រកបដោយសណ្តាប់ធ្នាប់។ កែលម្អឡើងវិញអនាម័យ នៅតាមទីតាំងចំណីអាហារ ទឹកបរិភោគ បង្គន់អនាម័យ និងទីតាំងសម្រាករបស់កម្មករ និងការបាញ់ថ្នាំសម្លាប់សត្វរុយជាប្រចាំ ជៀសវាងការបង្ករហានិភ័យផ្នែកសុខភាពដល់កម្មករ ដែលកំពុងបម្រើការងារ។
លោកស្រីនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំផ្សេងៗទៀត ជំរុញបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអាកាសធាតុ និងបរិស្ថាន ព្រមទាំងវិធានការសង្គ្រោះកម្មករ ក្នុងករណីចៃដន្យ ឬជំងឺធ្ងន់ណាមួយ ដើម្បីជៀសវាងដំណើរការសាងសង់ មានភាពអាក់ខាន ឬយឺតយ៉ាវ។

សូមបញ្ជាក់ថា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស.វ.ស ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩ ម៉ែត ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ៕


-
នយោបាយ៧ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន