ព័ត៌មានអន្ដរជាតិ
ការសម្រេចរបស់ ត្រាំ ដកទ័ពចេញពីអាល្លឺម៉ង់ កំពុងផ្ទុះប្រតិកម្ម ទាំងពី ណាតូ និងបក្សខ្លួនឯង
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការដកទ័ពចេញពីប្រទេសអាល្លឺម៉ង់ កំពុងបង្កភាពចម្រូងចម្រាសទាំងជាមួយគណបក្សសាធារណរដ្ឋខ្លួនឯង និងជាមួយអង្គការណាតូ ដោយបង្កឲ្យមានប្រតិកម្ម និងតម្រូវឲ្យមានការបកស្រាយ ច្បាស់លាស់។

បើតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦, ក្រសួងសង្គ្រាមអាមេរិក បានសម្រេច ដកទ័ព ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងប្រមុខសេតវិមាន ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហា សង្គ្រាមអ៊ីរ៉ង់។
ជុំវិញរឿងនេះ អង្គការណាតូ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងធ្វើការជាមួយអាមេរិក ដើម្បីឲ្យមានការបំភ្លឺ និងពន្យល់លម្អិត អំពីការសម្រេចចិត្តលើអាល្លឺម៉ង់ នេះ។

បើតាមអ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារ លើបណ្តាញសង្គម X, ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន។
ទន្ទឹមនោះ គណបក្សសាធារណរដ្ឋ បានបង្ហាញក្តីបារម្ភ ព្រោះចំណាត់ការនេះ ពិតជាប៉ះពាល់ខ្លាំង ដល់សន្តិសុខអឺរ៉ុប ជាពិសេស ហាក់ដូចជាផ្តល់បច្ច័យល្អដល់ ប្រទេសរុស្ស៊ី ឯណោះ។
ក្នុងសេចក្តីថ្លែងការណ៍រួម សមាជិកព្រឹទ្ធសភា Roger Wicker និងតំណាងរាស្ត្រ Mike Rogers ដែលជាប្រធានគណៈកម្មាធិការកងទ័ព នៅក្នុងសភានីមួយៗ បានព្រមានថា ការដកទ័ពចេញពីអាល្លឺម៉ង់ ប្រៀបបានដូចជា ការបញ្ជូនសញ្ញា ទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន អ៊ីចឹងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពបំពេញកាតព្វកិច្ចសកម្ម ចំនួន ៣៦ ៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២ ៦៦២ នាក់ នៅអ៊ីតាលី និង ៣ ៨១៤ នាក់ នៅអេស្ប៉ាញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


