Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមជាង​២ឆ្នាំ ​អ្នក​កាសែត ២៦២នាក់​ ​ត្រូវសម្លាប់​នៅ​ហ្គាហ្សា​ ដោយសារ​​អ៊ីស្រាអែល​

បានផុស

នៅ

​សមាគម​អ្នក​កាសែត​ប៉ាឡេស្ទីន បាន​លើក​ឡើង​​នៅ​​ថ្ងៃអាទិត្យថា ខ្លួន​បាន​កត់ត្រាការរំលោភ​បំពាន និងការវាយប្រហារ​ជាង​ ៣០០លើក ​ប្រឆាំង​នឹង​អ្នកកាសែតប៉ាឡេស្ទីន​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៦ ចំពេល​មានការកើនឡើង​នៃការកំណត់គោលដៅ​លើបុគ្គលិក​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​។​ យោង​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​។

ការប្រកាស​​របស់​សមាគម បាន​ធ្វើ​ឡើង ​អំឡុង​ពេល​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌​មាន​ពិភពលោកលើក​ទី​៣៣ និងការ​តវ៉ាប្រឆាំង​នឹងការវាយប្រហាររបស់​អ៊ីស្រាអែល​​ជា​បន្ត​បន្ទាប់​លើ​អ្នក​កាសែត។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu ចុះ​ផ្សាយ​ថ្ងៃ​ទី០៣ ខែ​ឧសភា ឆ្នាំ​២០២៦ ។

អ្នក​កាសែត​ដែល​អ៊ីស្រាអែល​បាន​សម្លាប់​។ រូបភាព៖ Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Omar Nazzal អនុ​ប្រធានសមាគមថ្លែងទៅកាន់មនុស្ស​ជា​ច្រើន​ថា៖ « សកម្មភាព​ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃសេរីភាពសារព័ត៌មានពិភព​លោក មាន​គោលបំណង​បញ្ជាក់​ពីលក្ខខណ្ឌពិសេសនិងមិនធ្លាប់មានពីមុន​មកដែល​អ្នកកាសែតប៉ាឡេស្ទីនបាន​ធ្វើការ»។

លោក បន្ថែម​ថា៖ « អ្នកសារព័ត៌មាន​កំពុង​ប្រឈមនឹង​សង្គ្រាម​ដ៏​សាហាវ​យង់ឃ្នង​បំផុតរបស់អ៊ីស្រាអែល។ ការរំលោភ​បំពាន​ជាង ៤០០០ ត្រូវ​បានកត់ត្រាប្រឆាំងនឹង​​អ្នក​បម្រើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់តាំងពីការចាប់ផ្តើម​សង្គ្រាម​លើ​តំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ​២០២៣»។

ដោយ​ឡែក លោក Mohammad al-Lahham ប្រធាន​គណៈកម្មាធិការសេរីភាព​​ប៉ា​ឡេស្ទីន​និយាយថា៖ « ចំនួនអ្នកសារព័ត៌​មាន​ដែលត្រូវបាន​សម្លាប់បាន​កើន​ឡើង​ដល់ ២៦២នាក់ មាន​ទាំង​បុរស​​និង​ស្រ្តី​ ចាប់​តាំងពីថ្ងៃនោះមក ក្នុងនោះ​ មាន ២៦១នាក់​ នៅក្នុងតំបន់ហ្គាហ្សា ដោយ​​អ្នកសារព័ត៌មានចំនួន៦នាក់​ ​ត្រូវបានសម្លាប់ចាប់​តាំងពីដើមឆ្នាំ​២០២៦ »។

លោកបន្ថែមថា៖ « ឆ្នាំនេះក៏មាន​អ្នក​រងរបួស​ដោយផ្ទាល់​ចំនួន ១០នាក់ ការចាប់​ខ្លួនចំនួន ២២ករណី ការឃុំខ្លួន ឬការរារាំងមិនឱ្យផ្សាយ​ព័ត៌មានចំនួន ១២០ករណី និងការវាយប្រហារ​ចំនួន ១២លើក​ ធ្វើ​ឡើង​ដោយ​​អ៊ីស្រាអែល»។

បើ​ទោះបីជាមានបទឈប់បាញ់ចាប់​តាំងពីខែតុលា ឆ្នាំ២០២៥ ក៏​ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារជារៀងរាល់ថ្ងៃ និង​ការ​បិទ​ផ្លូវ សម្លាប់មនុស្សរាប់រយនាក់​បន្ថែមទៀត ធ្វើឱ្យស្ថានភាព​មនុស្ស​ធម៌កាន់តែអាក្រក់ទៅៗនៅ​ក្នុងតំបន់ ដែលជាជម្រករបស់​ប្រជាជន​ប៉ាឡេស្ទីន​​ជាង​ ២.៤លាននាក់ និងមាន​​មនុស្ស​ ១.៥លាន​នាក់​ផ្លាស់​ទី​លំនៅ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម