ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត ចេញប្រតិកម្មឲ្យភាគីអាមេរិកនិងអ៊ីរ៉ង់ បញ្ឈប់ការប្រយុទ្ធ ជំនួសដោយផ្លូវការទូត
ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងដែលត្រូវបានគេមើលឃើញនៅក្នុងតំបន់ កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាសហរដ្ឋអាមេរិក និងរោងចក្រថាមពលរបស់អារ៉ាប់រួម (UAE) ហើយ អារ៉ាប៊ីសាអូឌីត បានជំរុញឲ្យមានការអត់ធ្មត់ និងប្រើប្រាស់ផ្លូវការទូត។

ក្រសួងការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រះរាជាណាចក្រ (អារ៉ាប៊ីសាអូឌីត) មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវភាពតានតឹងផ្នែកយោធានៅក្នុងតំបន់នាពេលបច្ចុប្បន្ន»។ ហេតុដូច្នេះហើយ ទីក្រុងរីយ៉ាត (Riyadh) សូមអំពាវនាវឲ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាននិងបានជំរុញឲ្យមានការអត់ធ្មត់ ដើម្បីបង្ការកុំឲ្យមានអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់។
យោងតាមការចុះផ្សាយពី Saudi Gazette ព្រះរាជាណាចក្រក៏បានបញ្ជាក់ផងដែរថា វាគឺជាការចាំបាច់ណាស់ក្នុងការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ដោយមិនមានការរឹតត្បិតណាមួយឡើយ។
ក្រសួងបានបញ្ជាក់ថា លក្ខខណ្ឌ និងស្ថានភាពនៃផ្លូវទឹកនេះ ចាំបាច់ត្រូវតែត្រឡប់ទៅរកសភាពដើមវិញ ដូចកាលពីមុនពេលមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ដោយឡែក ក្រសួងការពារជាតិអារ៉ាប់រួម (UAE) បានឲ្យដឹងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ចំនួន ១២ គ្រាប់, មីស៊ីលបញ្ជាទិសចំនួន ៣ គ្រាប់ និងដ្រូនចំនួន ៤ គ្រឿង ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួសស្រាល។
មិនតែប៉ុណ្ណោះ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានមានលើកឡើងដែរថា ប្រទេសអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើនាវាជើងទឹកអាមេរិក និងនាវាពាណិជ្ជកម្មនានា កាលពីព្រឹកថ្ងៃចន្ទ មុនពេលដែលកងកម្លាំងរបស់លោកបានបាញ់តបតវិញ និងបានកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
រដ្ឋមន្ត្រីអាមេរិក៖ ប្រើវិធានការដាក់សម្ពាធសេដ្ឋកិច្ចអ៊ីរ៉ង់ រហូតគ្មានលុយបើកឲ្យទាហាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


