Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចព្រហ្មទណ្ឌរាជធានី ឃាត់ខ្លួនក្មេងទំនើង៤នាក់ជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ

បានផុស

នៅ

ក្មេងទំនើង៤នាក់ ក្នុងចំណោមនោះ៣នាក់ជាប្រុសក្លែងជាស្រី ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ តាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយកមកសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារអោយកម្លាំងជំនាញបើកការស្រាវជ្រាប កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣០នាទីយប់អធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្មេងទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសារធារណៈ ប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមនោះ៣នាក់ជាប្រុសក្លែងជាស្រី ៖ ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨, ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨, ឈ្មោះ កឹម គន្ធី ភេទ ស្រី កើតឆ្នាំ២០០៨ និងឈ្មោះ ជា មករា ភេទ ប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម