សមត្ថកិច្ចព្រហ្មទណ្ឌរាជធានី ឃាត់ខ្លួនក្មេងទំនើង៤នាក់ជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ....
តាមរបាយការណ៍ក្រសួងមហាផ្ទៃចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងចំនួន ៦ ៣៧៥នាក់ទៅកាត់ទោសនៅតុលាការ និងមានក្មេងទំនើងជាង ៤ពាន់៥រយនាក់ផ្សេងទៀតទទួលទណ្ឌកម្មរដ្ឋបាល និងអប់រំ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានណែនាំឱ្យក្រសួងមានកិច្ចសហការជាមួយក្រសួងអប់រំក្នុងការបញ្ចូលកម្មវិធីអប់រំសីលធម៌ គុណធម៌ ដល់យុវជននៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីជួយឱ្យប្រជាជនកម្ពុជាមានបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។