កីឡា
ម៉ោងប្រកួត World Cup ឆ្នាំនេះ ងាយស្រួលមើលសម្រាប់អ្នកគាំទ្រកម្ពុជា
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដែលទទួលធ្វើសហម្ចាស់ផ្ទះនៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ប្រកួតនៅម៉ោងងាយស្រួលទស្សនា សម្រាប់អ្នកគាំតំបន់អាស៊ី ក្នុងនោះមានអ្នកគាំទ្រកម្ពុជាផង។

World Cup 2026 នឹងបង្កភាពងាយស្រួលសម្រាប់អ្នកគាំទ្រទស្សនា ដោយសារការប្រកួតភាគច្រើនលេងនៅពេលព្រឹកសម្រាប់ម៉ោងនៅប្រទេសកម្ពុជា។ នៅវគ្គចែកពូល ភាគច្រើនការប្រកួតលេងនៅចន្លោះពីម៉ោង ៤ ដល់ម៉ោង ១១ ព្រឹក។ ជាមួយគ្នានេះ ក៏មានការប្រកួតមួយចំនួនផងដែរ ត្រូវលេងនៅពេលយប់ នាវេលាម៉ោង ២ រំលងអាធ្រាត្រ។
ឈានចូលវគ្គ ៣២ ក្រុម ការទស្សនាក៏នៅតែមានភាពងាយស្រួលដដែល ដោយការប្រកួតភាគច្រើនលេងនៅពេលព្រឹកទាបភ្លឺ ពោលគឺនៅចន្លោះពីម៉ោង ២ ដល់ម៉ោង ១០ ព្រឹក។ ជាមួយគ្នានេះ មានការប្រកួតចំនួន ៣ ប្រកួត ដែលមិនលេងនៅចន្លោះម៉ោងទាំងនេះ ដោយមាន ១ ប្រកួតលេងនៅម៉ោង ១១ យប់ និង ២ ប្រកួតទៀតលេងនៅម៉ោង ១២ យប់រំលងអាធ្រាត្រ។

ដោយឡែកចាប់ពីវគ្គ ១៦ ក្រុម ដល់វគ្គ ៨ ក្រុម គឺពុំមានការប្រកួតនៅម៉ោង ១២ យប់ទៀតឡើយ ដោយការប្រកួតទាំងអស់មានចាប់ពីម៉ោង ២ រំលងអាធ្រាត្រដល់ម៉ោង ១១ ព្រឹក។ ចំណែកការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ គឺលេងនៅម៉ោង ២ រំលងអាធ្រាត្រទាំងអស់តែម្តង។ លើកលែងតែការប្រកួតដណ្តើមលេខ ៣ ដែលត្រូវលេងនៅម៉ោង ៤ ទាបភ្លឺ។
គួរបញ្ជាក់ ថា ការប្រកួតនៅសល់ ១ ខែទៀតប៉ុណ្ណោះ ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


