Connect with us

កីឡា

កាបវែរ បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី ខណៈ​ពេល​នេះ World Cup 2026 រក​ឃើញ ២៨ ក្រុម​ឡើង​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ ២០២៦ មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន ២៨ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

ក្រុម កាបវែរ អបអរ​បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ កាបវែរ បាន​បង្កើត​​ប្រវត្តិ​សាស្ត្រ​ជា​ថ្មី​នៃ​ការ​ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ និង​បង្កើត​ស្ថិតិ​ដ៏​អស្ចារ្យ​ដោយ​ឆ្លង​កាត់ ៣ ប្រកួត នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​មិនចាញ់​សោះ​គឺ​ស្មើ​ទាំង ៣ ប្រកួត។ នេះ​ជាលើក​ទី១ ដែល​ពួក​​គេបាន​បង្កើត​ប្រវត្តិសាស្ត្រ​ផ្ទាល់​​ខ្លួន​ក្នុង​ការ​ឡើង​ទៅ​កាន់​ជុំ​ចុង​ក្រោយ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ហើយ​ពេល​នេះ​បាន​ឡើង​មួយ​កម្រិត​ទៀត​។

ពូល A

  • ម្ចាស់​ផ្ទះ ម៉ិកស៊ិក រក​បាន ៩ ពិន្ទុ​ពេញ ឈរ​លេខ ១​ ក្នុង​ពូល A ​ពី​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាង​ត្បូង ១-០ និង ឆែក ៣-០។
  • អាហ្វ្រិក​ខាង ត្បូង រក​បាន ៤ ពិន្ទុ ពី​ការ​ឈ្នះ កូរ៉េ​ខាង​ត្បូង ១-០, ស្មើ ឆែក ១-១ និង​ចាញ់ ម៉ិកស៊ិក ២-០។

ពូល B

  • ស្វីស​ រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង​ ឈ្នះកាណាដា ២-១។
  • ម្ចាស់​ផ្ទះ កាណាដា រក​បាន ៤ ពិន្ទុ ឈរ​​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និង​ចាញ់ ស្វីស ២-១។

ពូល C

  • ប្រេស៊ីល រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង​ឈ្នះស្កុតឡែន ៣-០។
  • ម៉ារ៉ុក រក​បាន ៧ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និង​ឈ្នះ ហៃ​ទី ៤-២។

ពូល D

  • ម្ចាស់​ផ្ទះ​ សហរដ្ឋអាមេរិក រក​បាន ៦​ពិន្ទុ​ពេញ ឈរ​លេខ ១ ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០
  • អូស្ត្រាលី បាន​ឡើង​វគ្គ ៣២ ក្រុម ជា​ក្រុម​លេខ ២ ក្នុង​ពូល ក្រោយ​រក​បាន ៤ ពិន្ទុ ពី​ការ​ឈ្នះ តួកគី ២-០, ចាញ់ អាមេរិក ២-០ និង ស្មើ ប៉ារ៉ាហ្គាយ ០-០។

ពូល E

  • អាល្លឺម៉ង់ រក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល​ ពី​ការ​ឈ្នះ ការ៉ាកៅ ៧-១, ឈ្នះ កូតឌីវ័រ ២-១ និង​ចាញ់ អេក្វាទ័រ ២-១។
  • កូតឌីវ័រ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ ២ ដោយ​រក​បាន ៦ ពិន្ទុ ពី​ការឈ្នះ អេក្វាទ័រ ១-០, ឈ្នះ ការ៉ាកៅ ២-០ និងចាញ់ អាល្លឺម៉ង់ ២-១។

ពូល F

  • ហូឡង់ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ដោយ​រក​បាន ៧ ពិន្ទុ ក្នុង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល បន្ទាប់​ពីស្មើ ជប៉ុន ២-២, ឈ្នះស៊ុយអែត ៥-១ និង​ឈ្នះ ទុយនីស៊ី ៣-១។
  • ជប៉ុន បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ដោយ​រក​បាន ៥ ពិន្ទុ ក្នុង​នាម​ជាក្រុម​លេខ ២ ក្នុង​ពូល បន្ទាប់​ពី​ស្មើ ហូឡង់ ២-២, ឈ្នះ ទុយនីស៊ី ៤-០ និង​ស្មើ ស៊ុយអែត ១-១។

ពូល G

  • បែលហ្ស៊ក បានឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ជា​ក្រុម​លេខ ១​ ក្នុង​ពូល ដោយ​មាន ៥ ពិន្ទុ ពី​ការស្មើ អេហ្ស៊ីប ១-១, ស្មើ អ៊ីរ៉ង់ ០-០ និង​ឈ្នះ នូវែលហ្សេឡង់ ៤-១។
  • អេហ្ស៊ីប បានឡើង​វគ្គ ៣២ ក្រុម​ ជាក្រុម​លេខ ២ ក្នុង​ពូល ដោយ​រក​បាន ៥ ពិន្ទុ ពី​ការ​ស្មើ បែលហ្ស៊ិក ១-១, ឈ្នះ នូវែលហ្សេឡង់ ៣-១ និង​ស្មើ អ៊ីរ៉ង់ ១-១។

ពូល H

  • អេស្ប៉ាញ បាន​ឡើង​វគ្គ ៣២ ក្រុម ក្នុង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល ដោយ​រក​បាន ៧ ពិន្ទុ ពី​ការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និង​ឈ្នះ អ៊ុយរូហ្គាយ ១-០។
  • កាបវែរ​ បាន​ឡើង​វគ្គ​៣២ ក្រុម ក្នុង​នាម​ជា​ក្រុម​លេខ ២ ក្នុង​ពូល ពី​ការ​រក​បាន ៣ ពិន្ទុ​ដោយ​មិន​ចាញ់ និង​ឈ្នះសោះ ប៉ុន្តែ​ស្មើ​ទាំង ៣ ប្រកួត។

ពូល I

  • បារាំង រក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ឈ្នះ សេណេហ្គាល់ ៣-១ និង​ឈ្នះ អ៉ីរ៉ាក់ ៣-០
  • ន័រវែស រក​បាន ៦ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការឈ្នះ អ៉ីរ៉ាក់ ៤-១ និង​ឈ្នះ សេណេហ្គាល់ ៣-២

ពូល J

  • អាហ្សង់​ទី២ រកបាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការឈ្នះ អាល់ហ៊្សេរី ៣-០ និង​ឈ្នះ អូទ្រីស ២-០។

ពូល K

  • កូឡុំប៊ី រក​បាន ៦ ពិន្ទុ ឈរលេខ ១ ក្នុង​ពូល ពី​ការឈ្នះ អ៊ុយបេគីស្ថាន ៣-១ និង​ឈ្នះ កុងហ្គោ ១-០។
  • ព័រទុយហ្គាល់ បាន​ឡើង​វគ្គ ៣២ ក្រុម​ជា​ក្រុម​លេខ ២ ក្នុង​ពូល បន្ទាប់​ពីទើប​បាន ២ ប្រកួត។

ពូល L

  • អង់គ្លេស បាន​ឡើង​វគ្គ ៣២ ក្រុម ពី​ការ​ប្រកួត ២ លើក
  • ហ្គាណា បាន​ឡើង​វគ្គ ៣២ ក្រុម​ ពី​ការ​ប្រកួត ២ លើក

ក្រុម​លេខ ៣ ល្អ​បំផុត

  • ប៊ូស្នី បាន​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ
  • ស៊ុយអែត បាន​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ
  • អេក្វាទ័រ បាន​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ
  • ប៉ារ៉ាហ្គាយ បាន​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ​២ ល្អ
អ្នក​គាំទ្រ និង​ក្រុម សេណេហ្គាល់
អេហ្ស៊ីប ពេល​រក​បាន​គ្រាប់​បាល់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម