កីឡា
អបអរសាទរ! ជប៉ុន ជាក្រុមអាស៊ីទី១ ឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន បានឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ហើយ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល រកបាន ៥ ពិន្ទុ។

ក្រុមសាំមូរ៉ៃ ជប៉ុន បានបង្កើតស្ថិតិមិនចាញ់សោះក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F បន្ទាប់ពីការប្រកួតទី១ ស្មើ ហូឡង់ ២-២, ការប្រកួតទី២ បានឈ្នះ ទុយនីស៊ី ៤-០ និងការប្រកួតទី៣ បានស្មើ ស៊ុយអែត ១-១ ដូច្នេះពួកគេរកបាន ៥ ពិន្ទុ ស្ថិតនៅលេខ ២ ក្នុងពូល បានកក់កៅអីវគ្គ ៣២ ក្រុមចុងក្រោយ។

ក្រុមជម្រើសជាតិ ហូឡង់ បានស្ថិតនៅលេខ ១ បន្ទាប់ពីស្មើ ជប៉ុន ២-២, ឈ្នះ ស៊ុយអែត ៥-១ និងឈ្នះទុយនីស៊ី ៣-១ ដើម្បីរកបាន ៧ ពិន្ទុ ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។

ចំណែកនៅក្នុងពូលជាមួយគ្នានេះ ស៊ុយអែត មាន ៤ ពិន្ទុ ពីការឈ្នះ ទុយនីស៊ី ៥-១, ចាញ់ ហូឡើង ៥-១ និងស្មើ ជប៉ុន ១-១ ក៏បានឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយដែរ មានតែក្រុម ទុយនីស៊ី ដែលធ្លាក់នៅក្នុងពូលនេះ៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


