កីឡា
គ្រូមន្តអាគមល្បីឈ្មោះ ហ្គាណា ទម្លាយឈ្មោះក្រុម ដែលនឹងឈ្នះ World Cup 2026 នេះ
គ្រូមន្តអាគមរបស់ប្រទេស ហ្គាណា Kwaku Bonsam បានទស្សន៍ទាយយ៉ាងភ្ញាក់ផ្អើល អំពីក្រុមមួយ ដែលនឹងឈ្នះជើងឯកពានរង្វាន់ World Cup 2026 នេះ។

លោក Bonsam ដែលដាក់រហស្សនាមឱ្យខ្លួនឯង ថា «អារក្សនៃថ្ងៃពុធ» បានទស្សន៍ទាយពីក្រុមនឹងឈ្នះ World Cup 2026 តាំងពីមុនព្រឹត្តិការណ៍នេះចាប់ផ្តើមមកម្ល៉េះ ពោលគឺនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៦។ លោកបានបង្ហាញឈ្មោះចំៗ ថា ជម្រើសជាតិ ព័រទុយហ្គាល់ នឹងឈ្នះ World Cup 2026។
នៅក្នុងវីដេអូមួយ ដែលបង្ហាញដូចកាលបរិច្ឆេទខាងលើ លោកបាននិយាយ ថា៖ «ខ្ញុំចង់ឱ្យពិភពលោកទាំងមូលបានដឹងថា ក្នុងការប្រកួត World Cup 2026 នេះ ព័រទុយហ្គាល់ នឹងក្លាយជាម្ចាស់ជើងឯក។ ខ្ញុំជាជនជាតិហ្គាណា ហើយខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ ប៉ុន្តែនៅពេលខ្ញុំមើលទៅក្នុងពិភពវិញ្ញាណ ខ្ញុំឃើញថា ព័រទុយហ្គាល់នឹងលើកពានរង្វាន់នេះ»។

លោក Kwaku Bonsam បានផ្ទុះភាពល្បីល្បាញនៅក្នុង World Cup នេះ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ នៅពេលលោកបានអះអាង ថា លោកជាអ្នកដាក់អំពើឱ្យ Ronaldo របួសជង្គង់ ហើយលោកទាយ ថា ព័រទុយហ្គាល់ នឹងជួបស្ថានភាពដ៏អាក្រក់នៅ World Cup 2014។ ជាក់ស្តែងនៅពេលនោះ Ronaldo ពិតជារបួសជង្គង់ពិតមែន ខណៈ ព័រទុយហ្គាល់ វិញ បានធ្លាក់ពី World Cup 2014 ត្រឹមវគ្គចែកពូល។
បន្ទាប់ពីនោះលោកមានភាពល្បីល្បាញខ្លាំង សូម្បីកាសែត The New York Times ក៏ធ្លាប់ចុះផ្សាយអំពីជីវប្រវត្តិរបស់លោក ២ លើកមកហើយដែរ។ នៅ World Cup 2026 នេះ លោកត្រូវបានគេស្គាល់កាន់ខ្លាំងបន្ថែមទៀត បន្ទាប់ពីការប្រកួតរវាងជម្រើសជាតិ អង់គ្លេស និង ហ្គាណា។
នៅមុនការប្រកួត លោកបាននិយាយ ថា បានដាក់មន្តអាគមលើ Harry Kane និង ជម្រើសជាតិ អង់គ្លេស មិនឱ្យស៊ុតចូលទល់នឹង ហ្គាណា។ ជាក់ស្តែង នៅក្នុងការប្រកួត Kane និងក្រុម អង់គ្លេស ទាំងមូល ពិតជាមិនអាចស៊ុតចូលទល់នឹង ហ្គាណា បានមែន។ នៅពេលនោះ ក្រុមទាំង ២ បានបញ្ចប់ការប្រកួត ដោយស្មើគ្នា ០-០។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


