កីឡា
ញាក់សាច់! ជប៉ុន ប៉ះ ប្រេស៊ីល វគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន ត្រូវជួបក្រុមខ្លាំង ប្រេស៊ីល នៅវគ្គ ៣២ ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ទទួលបានចំណាត់ថ្នាក់លេខ២។

ក្រុមសាំមូរ៉ៃ ជប៉ុន បានបង្កើតស្ថិតិមិនចាញ់សោះក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F បន្ទាប់ពីការប្រកួតទី១ ស្មើ ហូឡង់ ២-២, ការប្រកួតទី២ បានឈ្នះ ទុយនីស៊ី ៤-០ និងការប្រកួតទី៣ បានស្មើ ស៊ុយអែត ១-១ ដូច្នេះពួកគេរកបាន ៥ ពិន្ទុ ស្ថិតនៅលេខ ២ ក្នុងពូល បានកក់កៅអីវគ្គ ៣២ ក្រុមចុងក្រោយ។

ចំណែក ប្រេស៊ីល វិញ ជាក្រុមលេខ ១ ក្នុងពូល C ដោយរកបាន ៧ ពិន្ទុ បន្ទាប់ពីស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង ឈ្នះស្កុតឡែន ៣-០។

ដូច្នេះនៅវគ្គ ៣២ ក្រុមចុងក្រោយ សាំមូរ៉ៃ ជប៉ុន ប៉ះ សាំប៉ា ប្រេស៊ីល ដែលជាវគ្គក្រុមចាញ់ ធ្លាក់ និងក្រុមឈ្នះ ឡើងវគ្គ ១៦ ក្រុម។ ក្រុមទាំងពីរប៉ះគ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


