ព័ត៌មានអន្ដរជាតិ
CNN៖ អាមេរិកកំពុងប្រតិបត្តិការយោធានៅគុយបា ស្រដៀងការអនុវត្តនៅវ៉េណេស៊ុយអេឡាដែរ
ការវិភាគថ្មីមួយបង្ហាញថា យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកហោះហើរនៅជិតប្រទេសគុយបា បានកើនឡើងក្នុងរយៈពេលបីខែចុងក្រោយនេះ ដូចពួកគេធ្លាប់ធ្វើលើប្រទេសវ៉េណេស៊ុយអេឡាមុនពេលប្រតិបត្តិការចាប់ខ្លួន អតីតមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ ចេញពីដំណែងកាលពីខែមករា។
យោងតាមសារព័ត៌មានអង់គ្លេស The Independent ផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ យ៉ាងហោចណាស់មានជើងហោះហើរចំនួន២៥ ដោយយន្តហោះនិងដ្រូនរបស់កងទ័ពជើងទឹកនិងអាកាសតាមដានតាមបណ្តោយឆ្នេរសមុទ្រគុយបាចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈ ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន CNN លើទិន្នន័យអាកាសចរណ៍ជាសាធារណៈ។

គំរូនេះឆ្លុះបញ្ចាំងពីការកើតឡើង ពេលកងកម្លាំងពិសេសអាមេរិកបានវាយលុកចូលទៅក្នុងទីក្រុងការ៉ាកាសនាព្រឹកថ្ងៃទី០៣ ខែមករា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ នាំទៅកាន់ទីក្រុងញូវយ៉កពីបទភេរវកម្មគ្រឿងញៀន។
យោងតាមរបាយការណ៍ យន្តហោះដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៅគុយបាភាគច្រើនជាយន្តហោះល្បាតសមុទ្រ P-៨A Poseidon ប្រើសម្រាប់ឃ្លាំមើលនិងឈ្លបយកការណ៍ ខណៈដ្រូនឈ្លបយកការណ៍រយៈកម្ពស់ខ្ពស់ RC-១៣៥V Rivet Joints និង MQ-4C Triton ក៏ប្រទះឃើញថាដើរតួនាទីក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ផងដែរ។
ជើងហោះហើរទាំងនោះភាគច្រើននៅជិតទីក្រុង Havana និង Santiago de ដោយខ្លះចូលមកដល់ចម្ងាយជាង ៦០គីឡូម៉ែត្រពីដីគោកជាការគំរាមកំហែងជាក់ស្តែង ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តគុយបា។
អ្នកវិភាគរបស់ CNN សន្និដ្ឋានថា៖ « យន្តហោះទាំងនោះមិនត្រឹមតែហោះជិតនឹងឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅចម្ងាយដែលអាចប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់បានល្អ ហើយយន្តហោះទាំងនោះក៏លេចឡើងភ្លាមៗមុនខែកុម្ភៈទៀតផង។ ជើងហោះហើរអាចមើលឃើញជាសាធារណៈបែបនេះគឺកម្រមានណាស់ក្នុងតំបន់នោះ […]»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបិទផ្លូវប្រេងលើប្រទេសគុយបា ចាប់ផ្តើមនៅចុងខែមករា ឆ្នាំ២០២៦ និងចាប់ផ្តើមនៃទណ្ឌកម្មនិងការរឹតបន្តឹងជាបន្តបន្ទាប់ កំណត់យ៉ាងធ្ងន់ធ្ងរដល់ការចូលប្រើប្រាស់ប្រេងឥន្ធនៈនាំចូលរបស់ប្រទេសគុយបា៕
ប្រែដោយ៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


