Connect with us

កីឡា

គ្រូ Kuwait SC ថា ទោះជួប ព្រះខ័នរាជស្វាយរៀង ឬក្រុមអាស៊ីផ្សេង ក៏ក្រុមលោកនឹងឈ្នះពានយប់នេះ

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុម Kuwait SC លោក Nebojsa Jovovic បានលើកឡើងគួរ​ឲ្យ​ចាប់អារម្មណ៍ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ដោយលោកជឿជាក់លើក្រុមរបស់លោកនឹងយកពាននេះបាន ទោះជួបក្រុមមកពី អាស៊ី ណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nebojsa Jovovic បានជឿជាក់យ៉ាងមុតមាំលើក្រុមរបស់លោក នឹងអាចយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង ដើម្បីគ្រងជើងឯកពានរង្វាន់ AFC Challenge League រាត្រីនេះ។ លោកជឿជាក់បែបនេះ ដោយសារក្រុមលោកជាម្ចាស់ផ្ទះ និងមានអ្នកគាំទ្រ ជាកីឡាករទី ២។ បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ ថា ទោះបីជួបក្រុមមកពីអាស៊ីណាក៏ដោយ ក៏ក្រុមលោកនឹងអាចឈ្នះ ដើម្បីយកពាន ACGL ឲ្យបាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Nebojsa Jovovic បានមានប្រសាសន៍ ថា៖ «ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំនឹងប្រាប់អ្នករឿងមួយ ទោះបីជាយើងត្រូវប្រកួតជាមួយក្រុមណាមកពីអាស៊ីក៏ដោយ ក៏ពួកយើងនឹងនាំយកពានមកកាន់ប្រទេសគុយវ៉ែតវិញដែរ។ គ្រប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រសុទ្ធតែខុសគ្នា ហើយសុទ្ធតែពិបាក ប៉ុន្តែពួកយើងមានទំនុកចិត្តពេញលេញ និងបានត្រៀមខ្លួនរួចហើយ។ ថ្ងៃស្អែក ពួកយើងនឹងផ្តល់ចម្លើយសម្រាប់អ្វីៗទាំងអស់»

បុរសសញ្ជាតិ ម៉ុងតេណេក្រូ វ័យ ៥១ ឆ្នាំរូបនេះ បានបន្តទៀត ថា៖ «ខ្ញុំដឹង ថា ពួកយើងនឹងជួបក្រុមដ៏ខ្លាំងមួយ ហើយពួកយើងគោរពពួកគេ។ ពួកគេបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយយើងក៏បានស្គាល់ពីគូប្រកួតរបស់ពួកយើងដែរ។ ប៉ុន្តែមានហេតុផលមួយ ដែលគ្រប់គ្នាមានគំនិតសុទិដ្ឋិនិយម ថា Kuwait SC នឹងឈ្នះ ដោយសារយើងនឹងលេងនៅក្នុងដីរបស់ខ្លួនឯង ហើយមានអ្នកគាំទ្រ ដែលជាកីឡាករទី ១២»

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម