កីឡា
លោក McConkey ថា យប់់នេះ ក្រុមម្ចាស់ផ្ទះ Kuwait SC នឹងជួបបញ្ហា ដែលមិនធ្លាប់ជួបពីមុន
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានព្រមានក្រុមម្ចាស់ផ្ទះ Kuwait SC នឹងធ្វើឱ្យពួកគេជួបបញ្ហា ដែលមិនធ្លាប់ជួបពីមុនមក ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រាត្រីនេះ។

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន ACGL នារាត្រីម៉ោង ១១:៤៥ នាទី (ម៉ោងនៅ កម្ពុជា) ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ លោក McConkey បានលើកឡើង ថា ក្រុមរបស់លោកបានត្រៀមរួចរាល់ហើយ។ ក្រុមរបស់លោកនឹងយកបទពិសោធបរាជ័យកាលពីឆ្នាំមុន ដើម្បីប្រើនៅក្នុងការប្រកួតយប់នេះ។
ជាមួយគ្នានេះ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣៣ ឆ្នាំបានបន្ថែម ថា ក្រុមលោកនឹងផ្តល់ជាបញ្ហាដល់ក្រុមម្ចាស់ផ្ទះ Kuwait SC ដែលពួកគេមិនដែលបានជួបពីមុនមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក McConkey បានមានប្រសាសន៍ ថា៖ «ផ្នែកផ្លូវចិត្ត ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ពួកយើងនឹងយកបទពិសោធពីឆ្នាំមុនមកប្រើ ដែលពេលនោះយើងមិនអាចសម្រេចគោលដៅបាន»។

លោក McConkey បានបន្ត ថា៖ «ពួកយើងបានសិក្សាពីការប្រកួតរបស់ក្លិប Kuwait SC រួចហើយ។ ខ្ញុំជឿថា ពួកយើងនឹងបង្កបញ្ហាដល់ពួកគេក្នុងរបៀប ដែលពួកគេមិនធ្លាប់ជួបពីមុនមក។ ពួកយើងមានកាលវិភាគមមាញឹកខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដូច្នេះបន្ទាប់ពីការប្រកួតចុងក្រោយបានបញ្ចប់ ពួកយើងសម្រេចចិត្តមកទីនេះមុន។ នេះជាសប្ដាហ៍ដំបូងក្នុងរយៈពេលយូរដែលពួកយើងមានពេលហ្វឹកហាត់ពេញលេញ ហើយវាពិតជាល្អណាស់។ គ្រប់គ្នាបានត្រៀមខ្លួនរួចរាល់ហើយ»។
គួរឱ្យដឹង ថា នេះជាលើកទី ២ ហើយ ដែល ព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ខណៈកាលពីរដូវកាលមុនបានបរាជ័យក្រោមថ្វីជើងក្រុម FK Arkadag នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដី កម្ពុជា ដោយលទ្ធផល ២-១៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


