Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងអរិក្សត្រ ស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១ពាន់ម៉ែត្រ សម្រួលដល់ការធើ្វដំណើរប្រជាពលរដ្ឋ

បានផុស

នៅ

ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងអរិក្សត្រ អាជ្ញាធរក្រុងបានធ្វើការស្ថាបនាផ្លូវក្រាលគ្រួសមួយខ្សែ ដោយសង្កេតឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារផ្លូវនេះខូចទ្រុឌទ្រោម និងមានជង្ហុគច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ចំនួន ១ខ្សែ មានប្រវែង ១,១៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ការស្ថាបនាផ្លូវនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលក្រុងអរិយក្សត្រ ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ផ្លូវថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព ជាពិសេសការធ្វើដំណើរទៅមកប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល និងការប្រកបអាជីវកម្មផ្សេងៗក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ សមិទ្ធផលខាងលើក៏នឹងចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនផងដែរ៕ ដោយ ៖អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម