ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីប្រវែង១គីឡូម៉ែត្រ មុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថាបនាជិតរួចរាល់ ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ
ផ្លូវបេតុងថ្មីមួយខ្សែដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៧ ស្របមុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ចាប់ពីផ្លូវលេខ៣០០ ដល់ផ្លូវលេខ៣៣០ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងស្ថាបនាជិតរួចរាល់ជាស្ថាពរ ហើយត្រូវបានរំពឹងថា នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងការជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាជន់លិចនៅក្នុងតំបន់នេះ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងថ្មីនេះ ដើម្បីតាមដានគុណភាព និងល្បឿននៃការអនុវត្តគម្រោង។
ផ្លូវបេតុងខ្សែថ្មីនេះ ត្រូវបានសាងសង់ដោយប្រើបេតុងឆ្អឹងដែកដែលមានកម្រាស់១៥សង់ទីម៉ែត្រ មានបណ្តោយប្រមាណ១,០០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងតំបន់នានាក្នុងសង្កាត់ស្វាយប៉ាក និងតំបន់ជាប់ខាង។


ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការស្ថាបនាផ្លូវសម្រេចបានប្រមាណ៧០ភាគរយហើយ និងកំពុងបន្តអនុវត្តទៅតាមផែនការដែលបានគ្រោងទុក។
លោកបានបញ្ជាក់ថា មុនពេលអនុវត្តគម្រោងនេះ ទីតាំងខាងលើគឺជាតំបន់ទាប ដែលតែងតែទទួលរងការជន់លិចក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ បង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ។


លោកបានបន្តថា ក្រោយពេលផ្លូវនេះត្រូវបានស្ថាបនារួចរាល់ នឹងអាចជួយកែលម្អស្ថានភាពចរាចរណ៍ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន ព្រមទាំងរួមចំណែកដល់ការរំដោះទឹក និងកាត់បន្ថយបញ្ហាលិចទឹកក្នុងតំបន់ផងដែរ។
ក្រៅពីការស្ថាបនាផ្លូវ អាជ្ញាធរក៏បានដំឡើងបង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវសងខាង ដែលនឹងជួយបង្កើនសុវត្ថិភាព និងសន្តិសុខសាធារណៈ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់ ឬពេលព្រលប់។


បន្ទាប់ពីពិនិត្យការងារស្ថាបនាផ្លូវរួច លោកអភិបាលខណ្ឌ និងក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពទឹកនៅស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ដើម្បីវាយតម្លៃល្បឿននៃការរំដោះទឹកចេញពីតំបន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ៕អត្ថបទ ៖សំណាង


-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


