ព័ត៌មានជាតិ
អភិបាលក្រុងអរិយក្សត្រ បន្តដឹងនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអគារស្នាក់នៅក្នុងមូលដ្ឋាន
លោក ចាន់ ដារ៉ា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអាគារស្នាក់នៅក្នុងមូលដ្ឋាន និងបានផ្សព្វផ្សាយពីបញ្ហាបទល្មើសគ្រប់ប្រភេទ ជាពិសេស Scam Online ទីកាន់ម្ចាស់ទីតាំង ដើម្បីអោយមានការចូលរួមសហការជាមួយអាជ្ញាធរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

អនុវត្តតាមការណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង ជាពិសេសកន្លែងស្នាក់នៅ ប្រមូលផ្ដុំ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅ សំដៅធ្វើយ៉ាងណាធានាឱ្យបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាពិសេស Scam Online។


ក្នុងនោះអាជ្ញាធរក្រុងអរិក្សត្រ ស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បើមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។



ទន្ទឹមនឹងនេះសម្តេចក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ចនិងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។សម្តេចធិបតីបានបញ្ជាក់ថាច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃនិងដោយគ្មានការលើកលែងឡើយពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ៕


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


