Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម បញ្ជាក់ជំហររឹងមាំ និងបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំប្លុក BRICS

បានផុស

នៅ

អារ៉ាប់រួម (UAE) កាលពីថ្ងៃសុក្រទី១៥ ខែឧសភា បានប្រកាសទាត់ចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ និងការប៉ុនប៉ងសម្រាលកំហុសរបស់ប្រទេសអ៊ីរ៉ង់ ជុំវិញ «ការវាយប្រហារភេរវកម្ម» ដែលបានកំណត់គោលដៅលើទឹកដីរបស់ខ្លួន ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Khalifa Shaheen Al Marar (រូបភាព៖ WAM)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពី Emirates News Agency នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស BRICS នៅក្នុងប្រទេសឥណ្ឌា រដ្ឋមន្ត្រីរដ្ឋនៃសហរដ្ឋអារ៉ាប់រួម លោក Khalifa Shaheen Al Marar បានសង្កត់ធ្ងន់ជាថ្មីនូវការបដិសេធរបស់ UAE ចំពោះរាល់ការចោទប្រកាន់ ឬការគំរាមកំហែងទាំងឡាយណាដែលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខជាតិ ឬការសម្រេចចិត្តឯករាជ្យរបស់ខ្លួន។

លោកបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា UAE រក្សាសិទ្ធិពេញលេញទាំងផ្នែកអធិបតេយ្យភាព ច្បាប់ ការទូត និងយោធា ដើម្បីឆ្លើយតបទៅនឹងរាល់ការគំរាមកំហែង ការចោទប្រកាន់ ឬសកម្មភាពអរិភាពនានា។

លោកបានថ្លែងទៅកាន់សមាជិកប្លុក BRICS បន្ថែមទៀតថា «ការប៉ុនប៉ងបង្ខិតបង្ខំ ការចោទប្រកាន់ខុស ឬការបំភាយការអះអាងប្រកបដោយគំនិតអាក្រក់ នឹងមិនអាចធ្វើឲ្យរង្គោះរង្គើដល់ជំហរដ៏រឹងមាំរបស់ UAE បានឡើយ ហើយក៏មិនអាចរារាំងប្រទេសជាតិពីការការពារផលប្រយោជន៍ជាតិដ៏ខ្ពង់ខ្ពស់ ការពារអធិបតេយ្យភាព និងការសម្រេចចិត្តដោយឯករាជ្យរបស់ខ្លួនបានដែរ»។

ទន្ទឹមនឹងនេះ តំណាងជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ច្បាស់ៗក្នុងន័យព្រមានទៅវិញថា UAE មិនមែនជាប្រទេសទន់ខ្សោយ ដែលត្រូវស្វែងរកការការពារពីបរទេសនោះឡើយ ពោលគឺរដ្ឋភិបាលមានសមត្ថភាពការពារខ្លួន និងបូរណភាពទឹកដីយ៉ាងពេញលេញពីការឈ្លានពានដែលគ្មានមូលហេតុទាំងនេះ។

យ៉ាងណាមិញ បទអត្ថាធិប្បាយដ៏តឹងសរសៃករបស់មន្ត្រីជាន់ខ្ពស់ UAE រូបនេះ បានស្តែងឲ្យឃើញពីភាពរកាំរកូសផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ចំពេលដែលអ៊ីរ៉ង់កំពុងរងការរិះគន់ពីបណ្តាប្រទេសជិតខាងជុំវិញការគាំទ្រដល់ក្រុមប្រដាប់អាវុធស្របបស្របច្បាប់នៅក្នុងតំបន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ប្រកាសថា ចិន ព្រមទិញយន្តហោះ ២០០គ្រឿង ពីក្រុមហ៊ុន Boeing
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម