កីឡា
ខ្សែប្រយុទ្ធសញ្ជាតិកម្ពុជា Andres Neito បានសម្រេចចាកចេញពី ភ្នំពេញក្រោន ហើយ
ខ្សែប្រយុទ្ធកូឡុំប៊ីសញ្ជាតិកម្ពុជា Andres Neito បានប្រកាសចាកចេញពីក្លិបភ្នំពេញក្រោន ហើយ បន្ទាប់ពីរូបគេបានចូលរួមជាថ្មីកាលពីពាក់កណ្តាលរដូវកាលនេះ ក្រោយចាកចេញទៅប្រទេសឥណ្ឌូណេស៊ី។

កីឡាករបានប្រកាសថា ៖«ខ្ញុំចង់អរគុណដល់ក្លិប ភ្នំពេញក្រោន សម្រាប់ច្រើនឆ្នាំកន្លងមកនេះ សម្រាប់ការវិលត្រឡប់មកពីឥណ្ឌូណេស៊ីវិញ។ អ្នកបានស្វាគមន៍ខ្ញុំយ៉ាងល្អបំផុត។ ខ្ញុំនឹងចងចាំនៅក្នុងបេះដូងជានិច្ច។ ជាមួយអ្នក ខ្ញុំបានឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែពេលវេលារបស់ខ្ញុំនៅទីនេះបានដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងចាកចេញដោយចងចាំគ្រប់បែបយ៉ាងនូវអ្វីដែលខ្ញុំទទួលបានជោគជ័យជាលក្ខណៈក្រុម និងជាបុគ្គល»។
«សូមអរគុណច្រើនសម្រាប់ថ្នាក់ដឹកនាំ ម្ចាស់ក្លិប ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច»។ កីឡាករបានបន្ថែមចុងក្រោយ។

កីឡាករ Andres Neito បានលេងឲ្យ ភ្នំពេញក្រោន រយៈពេល ៥ រដូវកាលគិតចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ឆ្នាំ ២០២៥ ដែលផ្តល់ឱកាសឲ្យរូបគេគ្រប់លក្ខខណ្ឌក្នុងការទទួលបានសញ្ជាតិខ្មែរ ហើងលេងតំណាងឲ្យជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។
នៅរដូវកាល ២០២៥-២៦ រូបគេបានចាកចេញពី ភ្នំពេញក្រោន ដែលជារដូវកាលក្លិបមួយនេះផ្លាស់ប្តូរទ្រង់ទ្រាធំ ហើយបានទៅចូលរួមជាមួយក្លិបឥណ្ឌូណេស៊ី Bhayangkara Presisi បានតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះ ក៏បានវិលត្រឡប់មកចូលរួមជាមួយ ភ្នំពេញក្រោន វិញ។ នៅចុងបញ្ចប់រដូវកាលនេះ រូបគេបានប្រកាសចាកចេញតែម្តង។

សម្រាប់ការលេងឲ្យភ្នំពេញក្រោន Andres Neito បានឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើកគឺឆ្នាំ ២០២១ និង ២០២២, ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក រដូវកាល ២០២៤-២៥, ឈ្នះជើងឯក ខេមបូឌានស៊ុបភើខាប់ ២ លើក ឆ្នាំ ២០២២ និង ២០២៣ និងឈ្នះជើងឯក ខេមបូឌានលីគខាប់ ២ លើក ឆ្នាំ ២០២២ និង ២០២៣។

ជាមួយគ្នានេះ រូបគេបានឈ្នះពានរង្វាន់ឯកត្តជនជាច្រើនទៀតដូចជា ពានស្បែកជើងមាសក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ជាកីឡាករល្អបំផុតប្រចាំរដូវកាល និងពានកីឡាករជម្រើស ១១ នាក់ល្អបំផុតប្រចាំរដូវកាល៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


