Connect with us

សន្តិសុខសង្គម

តុលាការខេត្តតាកែវ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង៨នាក់ ខណៈយុវតីវ័យ១២ឆ្នាំម្នាក់ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ

បានផុស

នៅ

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន០៨នាក់ដាក់ពន្ធនាគារខេត្តបណ្ដោះអាសន្ន​ ពាក់ព័ន្ធសំណុំរឿងហិង្សាលើជនរងគ្រោះ និងករណីកាប់បំផ្លិតបំផ្លាញម៉ូតូរបស់ជនរងគ្រោះ។ ដោយឡែកយុវតីវ័យ១២ឆ្នាំម្នាក់ដែលជាអនីតិជន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨, ៤១១ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ក្រុមជនត្រូវចោទត្រូវបានកម្លាំងនគរបាលស្រុកបាទី​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីពួកគេធ្វើសកម្មភាពដេញកាប់លើយុវជនវ័យ២១ម្នាក់នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី និងដេញកាប់លើជនរងគ្រោះចំនួន០៣នាក់ផ្សេងទៀតនៅចំណុចវត្តចំប៉ា ស្ថិតនៅភូមិចំប៉ា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្រោយពីឃាត់ខ្លួន និងសួរនាំ នៅថ្ងៃទី១៨ ខែឧសភា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម