ព័ត៌មានអន្ដរជាតិ
ជំងឺអេបូឡា នៅកុងហ្គោ! ពលរដ្ឋដុតមន្ទីពេទ្យ ព្រោះខឹងមិនឲ្យយកអ្នកស្លាប់ ទៅបញ្ចុះ ខណៈអ្នកជំងឺខ្លះ រត់ចេញពីពេទ្យ
ស្របពេលជំងឺអេបូឡា កំពុងផ្ទុះខ្លាំងហើយនោះ កំហឹងរបស់ប្រជាជនកុងហ្គោ ក៏កំពុងពោរពុះផងដែរ ឈានដល់ការវាយប្រហារមន្ទីរពេទ្យ ដោយគប់ភ្លើង និងដុតតង់ដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័ក ក្នុងមន្ទីរពេទ្យ ព្រោះតែខឹងសម្បា ចំពោះការហាមឃាត់មិនឲ្យយកសពអ្នកស្លាប់ ទៅបញ្ចុះ។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦, មនុស្សមួយក្រុមធំ ដែលក្នុងនោះមានទាំងសាច់ញាតិអ្នកស្លាប់ផងដែរ បានប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យ Rwampara ដើម្បីទាមទារឲ្យក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យពួកគេ យកសពអ្នកស្លាប់ចេញ ដើម្បីយកទៅបញ្ចុះតាមប្រពៃណី ទាំងដែលដឹងថា នោះ គឺជាសពអ្នកស្លាប់ ដោយសារជំងឺអេបូឡា។
មន្ទីរពេទ្យនេះ មានទីតាំងស្ថិតនៅក្បែរក្រុង Bunia នៃខេត្ត Ituri ដែលជាកន្លែង មានការផ្ទុះករណីឆ្លងរាលដាលជំងឺអេបូឡា ខ្លាំងបំផុត។

យ៉ាងណា ដោយមិនខ្វល់ពីគ្រោះថ្នាក់ និងការណែនាំរបស់អាជ្ញាធរ មនុស្សមួយក្រុមនោះ បាននាំគ្នាស្រែកជេរ ឈានដល់ការគប់ដុំថ្ម និងគ្រឿងផ្ទុះចូលមន្ទីពេទ្យ ថែមទាំងដុតតង់ចត្តាឡីស័កទៀតផង។
ក្នុងស្ថានភាពដ៏វឹកវរ អំពើហិង្សាក៏កើតឡើង ដោយគ្រូពេទ្យមួយចំនួន ត្រូវរបួសដោយដុំថ្ម ទើបប៉ូលិស សម្រេចចិត្តបាញ់ឡើងលើ ដើម្បីបំបែកហ្វូងមនុស្ស។

រឿងដ៏គួរឲ្យបារម្ភខ្លាំងនោះគឺថា ពេលកើតចលាចល មានអ្នកជំងឺ ៦នាក់ រត់ចេញពីមន្ទីរពេទ្យ ហើយក្នុងនោះ មាន ៣នាក់ ដែលត្រូវបញ្ជាក់ថា ផ្ទុកជំងឺអេបូឡា នៅក្នុងខ្លួន។
សូមជម្រាបថា ជំងឺអេបូឡា កំពុងផ្ទុះរាលដាលខ្លាំងទៅៗនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយករណីឆ្លងចេះតែកើនច្រើនឡើងៗ ខណៈបើតាមការបញ្ជាក់ពីអង្គារសុខភាពពិភពលោក (WHO), ករណីសង្ស័យឆ្លងជំងឺអេបូឡានៅប្រទេសនេះ បានឈានដល់ ៦០០ករណី ចំណែកអ្នកជំងឺស្លាប់ ក៏កើនដល់ ១៣៩នាក់ដែរ។

ពាក់ព័ន្ធរឿងនេះ អ្នកជំនាញ WHO សន្និដ្ឋានថា ការផ្ទុះអេបូឡា នៅកុងហ្គោ ប្រហែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ហើយនៅពេលមានមនុស្សស្លាប់ដំបូង វាប្រហែលជាឆ្លងរាលដាលខ្លាំង ពេលមនុស្សទៅចូលរួមពិធីបុណ្យសព របស់អ្នកជំងឺ។
ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


