សេដ្ឋកិច្ច
កម្ពុជា មិនទាន់មានការលុបជើងហោះហើរទ្រង់ទ្រាយធំ ដោយសារតម្លៃប្រេងកើនឡើងនោះទេ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា រួមទាំងអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានសៀមរាប នៅបន្តប្រតិបត្តិការធម្មតា។

លោកថា ក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរមកកម្ពុជា ក៏កំពុងបន្តតាមដានស្ថានការណ៍ថ្លៃប្រេង ស្ថានភាពទីផ្សារ និងតម្រូវការអ្នកដំណើរយ៉ាងជិតស្និទ្ធផងដែរ។
ក្នុងបរិបទវិស័យអាកាសចរណ៍អន្តរជាតិ តម្លៃប្រេងអាកាសចរណ៍ គឺជាចំណាយធំបំផុតមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលអាចមានចន្លោះប្រមាណ ២៥%-៤០% នៃចំណាយប្រតិបត្តិការ។ ដូច្នេះ នៅពេលតម្លៃប្រេងកើនឡើងខ្លាំង វាអាចប៉ះពាល់ដល់ថ្លៃសំបុត្រ ចំនួនជើងហោះហើរ និងផែនការប្រតិបត្តិការរបស់ក្រុមហ៊ុនមួយចំនួន។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា៖« សម្រាប់កម្ពុជា វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ»។

រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃទីផ្សារប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃវិស័យនេះ។
លោក ស៊ីន ចាន់សិរីវុត្ថាបញ្ជាក់ថា៖ «កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំដោយសារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍កំពុងតាមដានស្ថានការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុនាពេលខាងមុខ»។

គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជាង២ម៉ឺនជើង (២៣,២០៤ ជើង) កើនឡើងប្រមាណ២%។
សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២លាននាក់ (២,៤២៨,០០៩ នាក់) ថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង៣០ ពាន់តោន (៣០,៤៤៨ តោន) កើនឡើង៣៦%៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


