ព័ត៌មានអន្ដរជាតិ
ឡានក្រុងធ្លាក់ចូលជ្រោះ បណ្តាលឲ្យស្លាប់យ៉ាងហោចណាស់ ៣១នាក់ និង របួសច្រើនទៀត នៅអេត្យូពី
អាជ្ញាធរក្នុងស្រុកនៃប្រទេសអេត្យូពីនៅតំបន់អាហ្វ្រិក បានបញ្ជាក់ថា ឡានក្រុងមួយគ្រឿងផ្ទុកមនុស្សច្រើនពេក នាំឱ្យបាត់បង់ការគ្រប់គ្រង ចួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ នៅភាគខាងជើងប្រទេសអេត្យូពី (Ethiopia) ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣១នាក់ស្លាប់ និងរបួសរាប់សិបនាក់ផ្សេងទៀត។
ឡានក្រុងនេះ បានរេចង្កូតចេញពីផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Addis Ababa នៅព្រឹកថ្ងៃចន្ទ ហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅប្រហែល ១០០ម៉ែត្រ។ វាបានចេញដំណើរពីទីក្រុង Dessie ក្នុងតំបន់ Amhara ភាគខាងជើងនៃប្រទេសអេត្យូពី ជាផ្លូវមួយស្ថិតចំណោមផ្លូវដ៏គ្រោះថ្នាក់បំផុត នៅលើពិភពលោក។

គ្រោះថ្នាក់នេះបានកើតឡើង លើផ្លូវភ្នំរាងកោងមួយ នៅតំបន់ Harego ហ៊ុមព័ទ្ធដោយព្រៃឈើ។
រូបភាពនៃឡានក្រុងដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីថយន្តមួយខូចខាតយ៉ាងធ្ងន់ធ្ងរ បែកខ្ទេចខ្ទី ស្ថិតនៅក្បែរជម្រាលភ្នំ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP មនុស្សជាច្រើនបានស្លាប់ដោយសារតែពួកគេបានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រយឺតពេល។
ហេដ្ឋារចនាសម្ព័ន្ធមិនល្អ និងកង្វះខាតសេវារថយន្តសង្គ្រោះបន្ទាន់ មានន័យថា មនុស្សត្រូវបង្ខំឱ្យធ្វើដំណើរដោយខ្លួនឯងទៅកាន់មជ្ឈមណ្ឌលព្យាបាល ធ្វើឱ្យរបួសរបស់ពួកគេកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចុះផ្សាយរបស់ AP ។
គួរបញ្ជាក់ថា ប្រទេសអេត្យូពី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍អាក្រក់បំផុត នៅលើពិភពលោក។ ប្រទេសនៅអាហ្វ្រិកខាងកើតនេះមានផ្លូវថ្នល់ដ៏គ្រោះថ្នាក់ បើយោងទៅតាមស្ថិតិផ្លូវការ។
ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាងទ្វេដងក្នុងរយៈពេល ១២ឆ្នាំ រវាងឆ្នាំ២០០៧ និង ២០១៨។
របាយការណ៍របស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថា កង្វះផ្លាកសញ្ញាចរាចរណ៍ បង្កហានិភ័យសុវត្ថិភាពយ៉ាងខ្លាំង។
នៅក្នុងខែធ្នូ ឆ្នាំ២០២៤ មានមនុស្ស ៧១នាក់ ស្លាប់ នៅពេលរថយន្ត ធ្លាក់ចូលទៅក្នុងទន្លេមួយក្នុងតំបន់ Sidama ភាគខាងត្បូង ប្រទេសនេះ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


