ព័ត៌មានអន្ដរជាតិ
WFP ផ្អាកជំនួយដល់មនុស្ស៦៥ម៉ឺននាក់នៅអេត្យូពី ដោយសារកង្វះថវិកា
ការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែមេសានេះបានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសផ្អាកជំនួយសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន៦៥ម៉ឺននាក់ នៅក្នុងប្រទេសអេត្យូពីក្នុងតំបន់អាហ្រិ្វកដោយសារតែកង្វះថវិកា បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសផ្តាច់ជំនួយពីកម្មវិធីជាច្រើនរបស់អង្គការសហប្រជាជាតិ។

WFP កំពុងត្រូវបានបង្ខំឱ្យបញ្ឈប់ការព្យាបាលសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន ៦៥០០០០នាក់ នៅក្នុងខែឧសភា ដោយសារតែមូលនិធិមិនគ្រប់គ្រាន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បានព្រមានកាលពីថ្ងៃអង្គារថា ប្រជាជន ៣.៦ លាននាក់នៅក្នុងប្រទេសអេត្យូពីនឹងមានមានហានិភ័យបាត់បង់សិទ្ធិទទួលបានជំនួយស្បៀងអាហារក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លុះត្រាតែមានជំនួយហិរញ្ញវត្ថុថ្មី។
លើសពីនេះទីភ្នាក់ងារនេះបានព្រមានថាជំនួយជាសាច់ប្រាក់ និងអាហារសម្រាប់ជនភៀសខ្លួនរហូតដល់មួយលាននាក់នឹងផ្អាកនៅខែមិថុនា ប្រសិនបើមិនទទួលបានមូលនិធិបន្ថែម។
បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ជម្លោះ អស្ថិរភាព និងគ្រោះរាំងស្ងួតធ្វើឲ្យប្រជាជនអេត្យូពីជាង ១០ លាននាក់នៃប្រជាជន ១៣០ លាននាក់ប្រឈមមុខនឹងការគំរាមកំហែងនៃភាពអត់ឃ្លាន។

គួរបញ្ជាក់ថាដូចទីភ្នាក់ងារផ្តល់ជំនួយជាច្រើន WFP ត្រូវបានជាប់គាំងក្នុងការកាត់បន្ថយការផ្តល់មូលនិធិដែលបង្កើតឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់លោកក្នុងខែមករា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្កកជំនួយបរទេសទាំងអស់៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


