Connect with us

កីឡា

លទ្ធផល ៤ គូ​ ថ្ងៃ​នេះ​ ខុស​គ្នា​​​ស្រឡះ​ពី ៤ គូ​ម្សិល​មិញ​ក្នុងព្រឹត្តិការណ៍ World Cup

បានផុស

នៅ

លទ្ធផល​ការ​ប្រកួត​ ៤ គូ​ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ថ្ងៃ​ទី​១៦ ឈាប​ចូល ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ ២០២៦ ខុស​ស្រឡះ​ពីការ​ប្រកួត ៤ គូ កាល​ពី​ម្សិល​មិញ។

ការ​ប្រកួត​រវាង បារាំង និង សេណេហ្គាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វេលា​ម៉ោង ៣ យប់​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​មិថុនា ក្រុម​មាន់​គក បារាំង បាន​យក​ឈ្នះ ក្រុម សេណេហ្គាល់ ដោយ​លទ្ធផល ៣-១។ ៣ គ្រាប់​របស់បារាំង រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Kylian Mbappé ២ គ្រាប់​គឺ​នៅ​នាទី​៦៦ និង ៩០+៦ និង​១គ្រាប់​ទៀត​ដោយ​កីឡាករ Bradley Barcola នៅ​ទី​៨២ ខណៈ ១ គ្រាប់​របស់ សេណេហ្គាល់​ដោយ​កីឡាករ Ibrahim Mbaye នៅ​នាទី៩០+៥។

កីឡាករ Kylian Mbappe អបអរ​គ្រាប់

ចំណែក​ការ​ប្រកួត​នៅ​វេលា​ម៉ោង ៥ ព្រឹក ថ្ងៃ​ទី១៧ ខែ​មិថុនា ក្រុម​ជម្រើស​ជាតិ ន័រវែស បាន​យកឈ្នះ ក្រុម​ជម្រើស​ជាតិ​ អ៊ីរ៉ាក់ ដោយ​លទ្ធផល ៤-១។ ៤ គ្រាប់​របស់ ន័រវែស រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Manchester City គឺកីឡាករ Erling Haalnd ២ គ្រាប់​ ​នៅនាទី២៩ និង ៤៣ ខណៈ ២ គ្រាប់​ទៀត​​រក​បាន​ដោយ​កីឡាករ Leo Ostigard នៅ​នាទី៧៦ និងគ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី ៩០+៦ ​របស់​កីឡាករ Aymen Hussein ដែល​ជា​អ្នក​រក​បាន ១ គ្រាប់​ឲ្យ អ៊ីរ៉ាក់ នៅ​នាទី៣៩។ អ៊ីរ៉ាក់ បាន​ក្លាយ​ជា​ក្រុម​អាស៊ី​ទី១ ចាញ់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ។

ការ​ប្រកួត​រវាង អ៊ីរ៉ាក់ និង ន័រវែស

ចំពោះ​ការ​ប្រកួត​នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ដដែល​នេះ ក្រុម​ជម្រើស​ជាតិ អាហ្សង់ទីន បាន​យក​ឈ្នះ អាល់ហ្សេរី ដោយ​លទ្ធផលតដៃ​មិន​រួច​គឺ ៣-០។ ៣ គ្រាប់​របស់ អាហ្សង់ទីន សុទ្ធ​តែ​រក​បាន​ដោយ​ប្រធាន​ក្រុម Lionel Messi ដែល​ជា​គ្រាប់​បាល់​ល្អ​ពោរពេញ​ដោយ​បច្ចេកទេស​នៅ​នាទី ១៧ ៦០ និង ៧៦។

កីឡាករ Erling Haaland អបអរគ្រាប់​បាល់

ពេល​នេះ Messi រក​បាន ១៦ គ្រាប់ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១ ​ស្មើ​លោក Miroslav Klose ដែល​រក​បាន ១៦ គ្រាប់​ដែរ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​គ្រប់​សម័យ​កាល World Cup ហើយ​ប្រធាន​ក្រុម​អាហ្សង់ទីន​នៅ​មាន​ឱកាស​ច្រើន​ក្នុង​ការ​បំបែក​កំណត់​ត្រា​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត។

ការ​ប្រកួត​រវាង អាហ្សង់ទិន និង អាល់ហ្សេរី

សម្រាប់​ការ​ប្រកួត​វេលា​ម៉ោង ១១ ព្រឹកថ្ងៃ​ដដែល​នេះ ក្រុម អូទ្រីស បាន​យក​ឈ្នះ​ក្រុម ហ្សកដានី ដោយ​លទ្ធផល ៣-១។

កីឡាករ Lionel Messi អបអរ​គ្រាប់​បបាល់

លទ្ធផល​ទាំង ៤ គូ​នេះ​ដាច់​ស្រឡះ​ពី​ការ​ប្រកួត ៤ គូ​កាល​ពី​យប់​ថ្ងៃ​ទី​១៤ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដែល​ស្មើ​គ្នា​ទាំង ៤គូគឺ បារាំង ស្មើ កាប់វែរ ០-០, បែលហ្ស៊ិក ស្មើ អេហ្ស៊ិប ១-១, អារ៉ាប៊ីសាអ៊ូឌីត ស្មើ អ៊ុយរូហ្គាយ ១-១ និង អ៊ីរ៉ង់ ស្មើ នូវែលហ្សេឡង់ ២-២។

ការ​ប្រកួត​រវាង អូទ្រីស និង ហ្សកដានី

ស្ថិតិ​សង្ខេប​គិត​ត្រឹម​វេលាម៉ោង ១២ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៧ ខែ​មិថុនា​នេះ ការ​ប្រកួត​បាន​ដំណើរ​ការ​ចំនួន ២០ ប្រកួត​ ដែល​​កើត​មាន​គ្រាប់​បាល់​ចំនួន និងមាន​អ្នក​ទស្សនាផ្ទាល់​ចំនួន៕

កីឡាករ Romano Schmid ស៊ុត​ចូល ហ្សកដានី

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម