កីឡា
Mbappé ស៊ុត ២ គ្រាប់ ឡើងឈរលើ Messi និង វិរបុរស Pelé ក្នុងបញ្ជីគ្រាប់បាល់ World Cup
ខ្សែប្រយុទ្ធបារាំង Kylian Mbappé បានធ្វើឲ្យកក្រើកនៅក្នុងការប្រកួតវគ្គទី២ នៅពេលក្រុមជម្រើសជាតិបារាំង បានឈ្នះ សេណេហ្គាល់ ដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតលើកទី ១ វគ្គសន្សំពិន្ទុក្នុងពូល ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦។

ការប្រកួតវគ្គទី ១ គ្មានគ្រាប់បាល់កើតឡើងទេ ទាល់តែវគ្គទី ២ ទើបកើតមាន ៤ គ្រាប់សម្រាប់ក្រុមទាំងពីរ។ នៅវគ្គទី ២ បារាំងត្រូវបានគេមើលឃើញពីការលេងដែលខុសប្លែកពីវគ្គទី ១ ធ្វើឲ្យពួកគេរកបានដល់ទៅ ៣ គ្រាប់។

Kylian Mbappé រកបានគ្រាប់បាល់នាំ ១-០ នៅនាទី ៦៦ បន្ទាប់ពីកីឡាករ Michael Olise បញ្ជូនបាល់ឲ្យដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់។ ឈានចូលនាទី ៨២ កីឡាករវ័យ ២៣ ឆ្នាំ Bradley Barcola រកបានគ្រាប់ទី ២ ឲ្យបារាំង ប៉ុន្តែ សេណេហ្គាល់ បានតាមពីក្រោយ ២-១ ដោយកីឡាករ Ibrahim Mbaye ។ ចុងម៉ោងស្ទើរតែបញ្ចប់ការប្រកួតទៅហើយ Mbappé រកបានគ្រាប់ទី ២ របស់ខ្លួន និងជាគ្រាប់បាល់ទី ៣ ដែលបារាំង ឈ្នះ សេណេហ្គាល់ ៣-១។

គិតត្រឹមពេលនេះ Mbappé រកបានចំនួន ១៤ គ្រាប់ហើយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត ស្មើនឹងវិរបុរសបាល់ទាត់អាល្លឺម៉ង់ Ger Muller ដែលរកបាន ១៤ គ្រាប់ដែរ។

ចំណាត់ថ្នាក់លេខ ១ កីឡាករអាល្លឺម៉ង់ Miroslav Klose មាន ១៦ គ្រាប់ (បង្ហាញខ្លួន ២៤ ប្រកួត)។ លេខ ២ បានទៅកីឡាករប្រេស៊ីល Ronaldo មាន ១៥ គ្រាប់ (បង្ហាញខ្លួន ១៩ ប្រកួត)។ លេខ៣ កីឡាករអាល្លឺម៉ង់ Gerd Muller រកបាន ១៤ គ្រាប់ (បង្ហាញខ្លួនបាន ១៣ ប្រកួត) ស្មើ Mbappe ដែលរកបាន ១៤ គ្រាប់ដែរពីការបង្ហាញខ្លួន ១៥ លើក។ ចំណែក លេខ ៤ កីឡាករបារាំង Just Fontaine រកបាន ១៣ គ្រាប់ ពីការបង្ហាញខ្លួន ៦ ប្រកួត ស្មើ Lionel Messi រកបាន ១៣ គ្រាប់ និង Pelé រកបាន ១២ គ្រាប់ពីបង្ហាញខ្លួនលើទីលាន ១៤ ប្រកួតដូចគ្នា។

ប្រសិនបើ Mbappé នៅតែបន្តរកបានគ្រាប់បាល់ទៀតនោះ រូបគេកើនឡើងចំណាត់ថ្នាក់កាន់តែល្អ ហើយអាចបំបែកកំណត់ត្រាកាន់តែច្រើន ដោយសារខុសគ្នាតែ ២ គ្រាប់ប៉ុណ្ណោះពីលេខ ៣ ទៅលេខ ១ ក្នុងបញ្ជីចំណាត់ថ្នាក់គ្រាប់បាល់៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


