Connect with us

កីឡា

លោក Sabri ត្រូវ​បាន​បញ្ឈប់​ពីតួនាទី​ជា​គ្រូ​បង្វឹក ក្រោយ​ដឹកនាំ​នៅ World Cup បាន ១ ប្រកួត

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​ទុយនីស៊ី បាន​បញ្ឈប់​លោក Sabri Lamouchi ពី​តួនាទី​ជា​គ្រូ​បង្គោល​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ទុយនីស៊ី​ បន្ទាប់​ពី​ដឹក​នាំ​បាន ១ ប្រកួត​​ប៉ុណ្ណោះ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ឆ្នាំ ២០២៦​នេះ។

លោក Sabri Lamouchi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​រាយការណ៍ ​លោក Sabri Lamouchi ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី​ប៉ុន្មាន​ម៉ោង ក្រោយ​ពេល​លោកបាន​ដឹក​នាំក្រុម​ជម្រើស​ជាតិ​ ទុយនីស៊ី ទទួល​រង​បរាជ័យ​​យ៉ាង​ធ្ងន់​ធ្ងរ​​ក្នុង​លទ្ធផល ៥-១ ក្រោម​ថ្វី​ជើង ស៊ុយអែត​ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ ២០២៦ នៅវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល F។

តាម​ពិត​ទៅ​លោកទើប​តែ​បាន​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ទុយនីស៊ី ​បាន​ត្រឹម​តែ ៥ ខែ​ប៉ុណ្ណោះ ដោយ​បាន​ដឹក​នាំ​ការ​ប្រកួត​ចំនួន ៥ ​ប្រកួត គឺ​ឈ្នះ១ ស្មើ១ និង​ចាញ់ ៣។

លោក Sabri Lamouchi

ក្រោយ​បញ្ឈប់​លោក Sabri Lamouchi សហព័ន្ធ​កីឡា​បាល់ទាត់​ទុយនីស៊ី​ បានតែង​តាំងបុរស​សញ្ជាតិ​បារាំង លោក Hervé Renard ឲ្យ​ដឹង​នាំ​បន្ត។ គ្រូ​បង្វឹក​ថ្មី​រូប​នេះ​ធ្លាប់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ម៉ារ៉ុក និង អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ព្រឹត្តិការណ៍ World Cup ដែរ៕

លោក Sabri Lamouchi ជា​មួយ​កីឡាករ
ក្រុម​ជម្រើស​ជាតិ​ទុយនេស៊ី

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម