Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលទ្រង់ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ OB-PS

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយ ពានសមាជិកភាពជើងឯក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតនេះ លោកជំទាវបណ្ឌិត បានសម្តែងនូវមោទនភាព និងសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែយកព្រះទ័យទុកដាក់ ជ្រោមជ្រែង និងគាំទ្រដល់ចលនាកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់កុមារី យុវតី និងស្ត្រីវ័យក្មេង។

ការថ្វាយពាននេះ ត្រូវបានចាត់ទុកជាការទទួលស្គាល់ដ៏មានកិត្តិយសបំផុតលើឆាកអន្តរជាតិ ចំពោះព្រះរាជបេសកកម្ម និងការចូលរួមដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព វិន័យ និងភាពជាអ្នកដឹកនាំរបស់កុមារី និងយុវនារី តាមរយៈចលនាកាយឫទ្ធិនារី។

សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមបួងសួងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជារាស្ត្រខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម