ព័ត៌មានជាតិ
ស្ត្រីទីមួយ៖ការលះបង់ដ៏ធំធេងរបស់យោធិនជូនជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់អ្នកជួរក្រោយ
ស្ត្រីទីមួយនៅកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់ទុកការលះបង់គ្រប់បែបយ៉ាង ការសុខចិត្តចាកឆ្ងាយពីក្រុមគ្រួសារ យកជីវិតឈរពាំងការពារពលរដ្ឋដែលនៅជួរក្រោយពីសំណាក់កងកម្លាំងគ្រប់រូប ថាគឺជាការផ្ដល់សន្តិភាព និងផ្ដល់ឱកាសឱ្យពលរដ្ឋខ្មែរនៅជួយក្រោយអាចជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយស្នាមញញឹម។

តាមគណនីហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១៣ ខែមេសា នេះ ក្នុងនាមជាអ្នកនៅសមរភូមិជួរក្រោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ ថែមទាំងផ្តល់ឱ្យពលរដ្ឋខ្មែរដែលនៅជួរក្រោយនូវស្នាមញញឹមពេញលេញក្នុងការជួបជុំគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្កត់ធ្ងន់ទៅកាន់វីរយុទ្ធជនថា៖«ការលះបង់ដ៏ធំធេងរបស់អ្នកសម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់យើងខ្ញុំទាំងអស់គ្នា!»។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ លោកជំទាវភរិយាសម្ដេចនាយករដ្ឋមន្ត្រី បួងសួងទេវតាឆ្នាំថ្មី មេត្តាតាមជួយថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរជូន វីរយុទ្ធជនជួរមុខគ្រប់ៗរូបដែលជាដង្ហើមនៃសន្តិភាព ឱ្យជួបតែសេចក្តីសុខសុភមង្គល មានសុខភាពល្អមាំមួន កាយពលខ្លាំងក្លា មានសុវត្ថិភាពពេញលេញ ចៀសចាកឆ្ងាយពីសត្រូវគ្រប់ទិសទី។
គួរកត់សម្គាល់ថា ចាប់តាំងពីមានភាពតានតឹងនៅតាមព្រំដែនជាមួយភាគីថៃ តាំងពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះតែយោធាថៃបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់នៅតំបន់មុំបីមក កងកម្លាំងការពារជាតិ ទឹកដីកម្ពុជា ត្រូវបានដាក់ពង្រាយ និងតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នខ្ពស់បំផុត នៅតាមបន្ទាត់ព្រំដែនប្រវែងជាង៨រយគីឡូម៉ែត្រ ចាប់ពីខេត្តកោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។ ចាប់ពីពេលនោះមក កងកម្លាំងកម្ពុជា ត្រូវឃ្លាតឆ្ងាយផ្ទះ ម្ដាយឳពុក បងប្អូន ប្រពន្ធកូន ជាទីស្រឡាញ់ ជិត១ឆ្នាំហើយ។ កងកម្លាំងកម្ពុជា បានជួបប្រទះការលំបាកបង្កឡើងដោយធម្មជាតិ និងការលំបាក និងការលះបង់ដ៏ធំធេង ព្រោះតែការឈ្លានពានទ្រង់ទ្រាយធំ និងរយៈពេលវែងចំនួន២លើក នៅចុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
គួររម្លឹកដែរថា តាមរយៈសារសរសេរជូនកងទ័ព កាលពីដើមខែមេសា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដាក់ក្ដីសង្ឃឹមថា នៅពេលកម្ពុជាមានសន្តិភាពពេញលេញឡើងវិញនោះ កងកម្លាំងគ្រប់រូបអាចវិលមកជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយស្នាមញញឹម និងសុភមង្គល៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


