សន្តិសុខសង្គម
សមត្ថកិច្ចស្រុកកំរៀង រកឃើញបារី ១០៦កេសក្នុងរថយន្ត និងផ្ទះសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) បន្ទាប់ពីសមត្ថកិច្ចបានរកឃើញបារីសរុបចំនួន ១០៦កេស នៅក្នុងរថយន្ត និងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។

តាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ពលរដ្ឋបានផ្តល់ព័ត៌មានថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ចតទុកនៅក្បែរផ្ទះមួយ ដោយពុំឃើញម្ចាស់ស្នាក់នៅ។ ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្តខាងលើ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបារីចំនួន ៦៤កេស ដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះក្បែរនោះ និងបានរកឃើញបារីបន្ថែមចំនួន ៤២កេះទៀត ដែលធ្វើឱ្យបារីដែលរឹបអូសបានមានចំនួនសរុប ១០៦ កេស។ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ត ឬម្ចាស់ទំនិញ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំង។ បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកតាមនីតិវិធី ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


