Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​ក្នុងស្រុក​លក់ចេញ​ ៥០៣ ដុល្លារ មួយជី​

បានផុស

នៅ

តម្លៃតម្លៃហាងឆេងមាស​ក្នុង​ស្រុក​លក់​ចេញ​ ៥០៣ ​ដុល្លារ ​ក្នុង​មួយជី​ គិតត្រឹមម៉ោង ៩ ​ព្រឹកថ្ងៃ​សៅរ៍​នេះ ​ពោលគឺ​មានទំនោរ​ធ្លាក់ចុះនៅក្នុងសប្ដាហ៍នេះ ដោយសារតែកម្លាំងនៃប្រាក់ដុល្លារ និងគោល​នយោ​បាយគាំទ្ររបស់ធនាគារកណ្ដាលអាមេរិកជុំវិញកិច្ចព្រមព្រៀងសន្តិភាព​រវាងទីក្រុង​វ៉ាស៊ីន​តោន-តេហេរ៉ង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ យល់ឃើញថា៖ «​ប្រៀបធៀបពីថ្ងៃទី ​១៨ ​និង​ថ្ងៃ ​១៩ ​តម្លៃ​ហាងឆេងមាស​បាន​ធ្លាក់​ចុះ​ ៣៧០០ ​ក្នុង​មួយគីឡូ ​ដោយ​សារ​តែ​គោលនយោបាយរបស់​ធនាគារ​កណ្ដាល​​របស់​សហរដ្ឋ​អា​មេរិក។

​ឧកញ៉ា ចិន សំណាង​បន្ថែមថា​ ​គោលនយោបាយ​របស់​លោក​ Kevin Warsh​ ខុសពីលោក ​Jerome Powell​ដែលគោលនយបាយ​របស់គាត់​គឺធ្វើ​ឱ្យ​តម្លៃ​មាស ​ងាយស្រួលនឹងឡើង​ ចំណែកឯ លោក Kevin ​ដាក់​គោល​នយោ​បាយ​មក ​គាត់ចង់​ឱ្យ​អតិផរ​ណា​ចុះ​នៅ​ត្រឹម​ ២% ​ខណៈ​បច្ចុប្បន្ន​នៅ​ ៤% ហើយ​ពេល​ដែល​អតិផរ​ណា​ចុះដល់ ២% ​គាត់​នឹង​ដំឡើង​អត្រា​ការ​ប្រាក់។​

​លោកបន្ថែមថា ​កត្តាទាំងនេះធ្វើឱ្យប្រាក់ដុល្លារកើនឡើង ​រុញច្រានឱ្យតម្លៃមាសធ្លាក់ចុះ ​ហើយថា ប្រសិន​បើធនា​គារកណ្ដាលដំឡើងអត្រាការប្រាក់​ តម្លៃមាសនឹង​បន្តតធ្លាក់​ចុះទៀត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​តម្លៃ​ហាងឆេងមាស​បន្តធ្លាក់ចុះ ​បន្ទាប់ពីមានព័ត៌មាន​ពាក់ព័ន្ធនឹងអត្រាការប្រាក់របស់​ធនាគារ​កណ្ដាល​អាមេរិក ​ខណៈ​អាមេរិក​បន្តរក្សាការប្រាក់ ៣.៧៥% ដដែល។​

​លោក ឡុង សំណាង ​បន្ថែមថា៖ ​«ការដែលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយសារតែ​អត្រា​ការ​ប្រាក់ខ្ពស់ហើយ មិនចាំបាច់ដំឡើងក៏បាន ដុល្លារល្អហើយ មិនបាច់ចាំដំឡើងក៏បានដែរ ស្ថិត​ក្នុង​កាលៈ​ទេសៈ​នេះ ​ចំណុចដែករក្សាអត្រការប្រាក់នៅដដែល គឺដុល្លារល្អបាត់ហើយ ខណៈ​សន្ទុះ​ប្រាក់​ដុល្លារខ្លាំង ​រុញច្រានឱ្យមាស​ថមថយ»៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម