ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាជំរុញប្រទេសអាស៊ានរួមគ្នាទប់ស្កាត់និងបង្រ្កាបទល្មើសអន្តោប្រវេសន៍ រួមទាំងស្កេមអនឡាញ
ឧនាយករដ្ឋមន្ត្រីកម្ពុជា លោក ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងចង្កោមប្រទេសសមាជិកអាស៊ានក្នុងការប្រឆាំងនឹងបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ខណៈបទល្មើសទាំងនេះបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

លោក ស សុខា បានសង្កតធ្ងន់ដល់ការលេចឡើងថ្មីនូវបទល្មើសមិនប្រពៃណី ជាពិសេសនោះគឺបទល្មើសបច្ចេកវិទ្យា រាប់ទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយទៅជាហានិភ័យចំពោះប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
លោកបានលើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ទម្រង់នៃបទល្មើស។

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ក៏បានជំរុញឱ្យអាស៊ានលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ដែលត្រូវតាមឱ្យទាន់យុគសម័យឌីជីថលដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែទំនើប។

តាមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានកំណត់យកប្រធានបទសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ាន ដែលមានសុវត្ថិភាព និងសមាហរណកម្ម សម្រាប់ការងារគ្រប់គ្រងព្រំដែន អន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ពិសេសបទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


