Connect with us

សេដ្ឋកិច្ច

អូស្ត្រាលី ​ចាប់អារម្មណ៍​វិស័យ​កសិ-ឧស្សាហកម្មកម្ពុជា ​និង​ប្ដេជ្ញា​ជំរុញ​ឱ្យអ្នកវិនិយោគមក​បណ្តាក់​ទុន​បន្ថែម​ទៀត

បានផុស

នៅ

លោកស្រី Emma McDonald ​ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគ​ និងពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា​ និងវៀតណាម ​នៃក្រសួងការបរទេស ​និងពាណិជ្ជកម្មអូស្ត្រាលី បានបង្ហាញការចាប់​អារម្មណ៍​លើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាវិស័យអាទិភាព ​និង​ប្តេជ្ញាចិត្តជំ​រុញសហគ្រាសអូស្ត្រាលី​មកសិក្សាសមិទ្ធិលទ្ធភាព​ និងបណ្តាក់ទុនវិនិយោគ​បន្ថែមទៀត​លើវិស័យ​ដែលមានតម្លៃបន្ថែមខ្ពស់ ​ព្រមទាំងសកម្មភាពវិនិយោគដែលផ្តោតលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី Emma McDonald ​បានលើកឡើង​ក្នុងជំនូប​ពិភាក្សាការងារជាមួយ​លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ​នៅថ្ងៃទី ២៤ មិថុនា ២០២៦​ដែលជាជំនូបមាន​ គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់​ពីប្រទេស​អូស្ត្រាលីមកកម្ពុជា​។​

​លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​បានវាយតម្លៃខ្ពស់​ចំពោះ​ការគាំទ្រ​របស់រដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ពីលក្ខណៈពិសេស​នៃគោល​នយោ​បាយ​វិនិយោគរបស់កម្ពុជាដែលផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងកិច្ចខិត​ខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារ​កម្មអន្តរមធ្យោបាយ​យ៉ាងសកម្ម​ដើម្បីកាត់បន្ថយថ្លៃដើម​ និងបង្កើនភាពប្រកួតប្រជែង។ ​

​លោកអគ្គលេខាធិការរង​បានស្នើឱ្យភាគីអូស្ត្រាលីបន្តជំរុញវិនិយោគិន​ខ្លួនមកបណ្តាក់ទុន​ក្រោមរូប​ភាព​វិនិយោគដោយផ្ទាល់ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនលើវិស័យសក្តានុពល មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សា​ហកម្ម, ថាមពលកកើតឡើងវិញ, ភស្តុភារកម្ម, យានយន្ត, អេឡិចត្រូនិក, និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម