ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើលពេញកិច្ចប្រជុំអឺរ៉ុប! រដ្ឋមន្ត្រីស្រីវ័យក្មេងម្នាក់ ពរកូនង៉ែតអាយុ ៣ខែ ទៅប្រជុំជាមួយមេដឹកនាំអឺរ៉ុប
បណ្តារដ្ឋមន្ត្រីនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នានៅប្រទេសលុចសំបួរ កាលពីថ្ងៃ ទី២៥ ខែមិថុនា ដើម្បីពិភាក្សាអំពីគោលនយោបាយនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណា កិច្ចប្រជុំនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ជាមួយនឹងវត្តមានរបស់រដ្ឋមន្ត្រីម្នាក់ ដែលពរទារកអាយុបីខែម្នាក់ឈ្មោះ Adam ចូលរួមប្រជុំដែរ។

រដ្ឋមន្ត្រីក្រសួងអាកាសធាតុស៊ុយអែត លោកស្រី Romina Pourmokhtari បានពរកូនប្រុសអាយុ៣ខែឈ្មោះ Adam ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃគោលនយោបាយច្បាប់សម្រាកថែទាំកូនសម្រាប់មាតាបិតា ដែលមិនបង្ខំឲ្យស្ត្រីត្រូវជ្រើសរើសរវាងការងារ និងទំនួលខុសត្រូវក្នុងគ្រួសារនោះឡើយ។
លោកស្រី Pourmokhtari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ខ្ញុំចង់បង្ហាញខ្លួនដើម្បីធ្វើជាគំរូមួយថា យើងមិនចាំបាច់ធ្វើការជ្រើសរើស រវាងការងារនិងគ្រួសារនោះទេ។ រឿងនេះ ជាការពិតណាស់ វាក៏ទាមទារឲ្យមានដៃគូដែលមិនមានផ្នត់គំនិតបុរាណ ពោលគឺនរណាម្នាក់ដែលមានគំនិតទាន់សម័យ និងមានឆន្ទៈក្នុងការរួមដំណើរជាមួយខ្ញុំ»។
នៅក្នុងនោះផងដែរ មន្ត្រីក្រុមប្រឹក្សាសហភាពអឺរ៉ុបម្នាក់ បានបញ្ចេញមតិថា តាមអ្វីដែលស្ថាប័ននេះធ្លាប់ដឹង នេះជាលើកទីមួយហើយដែលមានទារកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបបែបនេះ។
លោកស្រី Pourmokhtari អាយុ ៣០ឆ្នាំ គឺជារដ្ឋមន្ត្រីរដ្ឋាភិបាលដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត នៅពេលលោកស្រី ចូលកាន់តំណែងក្នុងឆ្នាំ ២០២២។ លោកស្រីទើបតែបានត្រឡប់មកបំពេញការងារវិញ បន្ទាប់ពីសម្រាកថែទាំកូន ខណៈដែលស្វាមីរបស់លោកស្រី កំពុងស្ថិតក្នុងច្បាប់សម្រាករហូតដល់ការបោះឆ្នោតរបស់ស៊ុយអែតនៅខែកញ្ញា ហើយបានធ្វើដំណើរជាមួយលោកស្រីទៅកាន់ប្រទេសលុចសំបួរ ដើម្បីជួយមើលថែទារក Adam។
គួរបញ្ចាក់ដែរថា ស៊ុយអែតមានគោលនយោបាយច្បាប់សម្រាកថែទាំកូនដ៏ល្អបំផុតមួយក្នុងពិភពលោក ដែលគាំទ្រដោយប្រព័ន្ធពន្ធដារខ្ពស់ក្នុងប្រទេសនេះ ហើយបញ្ហានេះបានក្លាយជាចំណុចក្តៅខាងនយោបាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ជាក់ស្ដែង មាតាបិតាទទួលបានការសម្រាកដោយទទួលបានប្រាក់បៀវត្សរ៍សរុបប្រហែល ១៦ខែ។ ក្នុងនោះ ច្បាប់សម្រាករយៈពេល ៩០ថ្ងៃ ត្រូវបានរក្សាទុកសម្រាប់ម្នាក់ៗដាច់ដោយឡែកពីគ្នា និងមិនអាចផ្ទេរទៅឲ្យម្នាក់ទៀតបានឡើយ។ ប្រសិនបើឪពុក ឬម្តាយមិនបានប្រើប្រាស់ពេលវេលាសម្រាកដែលបានកំណត់នេះទេ ថ្ងៃទាំងនោះនឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ។
ច្បាប់សម្រាកដែលមិនអាចផ្ទេរបានទាំងនេះ ជារឿយៗត្រូវបានគេហៅថា «ខែរបស់ឪពុក» ដែលត្រូវបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកជាឪពុក ចំណាយពេលកាន់តែច្រើនជាមួយកូនៗរបស់ពួកគេ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


