ព័ត៌មានអន្ដរជាតិ
មូលដ្ឋានទ័ពអាមេរិកសំខាន់ៗចំនួន៨ នៅគុយវ៉ែត និងបារ៉ែន រងការវាយប្រហារតាមអាកាស ដោយយោធាអ៊ីរ៉ង់
ស្ថានការណ៍នៅមជ្ឈិមបូព៌ាមិនបានធូរស្បើយឡើយ ដោយសារភាគីអាមេរិកនិងអ៊ីរ៉ង់បន្តចោទគ្នាទៅវិញទៅមក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងនៅព្រឹកថ្ងៃអាទិត្យនេះ ថា ការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអាមេរិកចំនួន៨ នៅប្រទេសគុយវ៉ែត និងបារ៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់អាមេរិកលើអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់លើកឡើងថា កងកម្លាំងអ៊ីរ៉ង់បានបង្ហាញពីឥទ្ធិពលរបស់អង្គភាពកងទ័ពជើងទឹកនិងអវកាស ហើយក៏សម្រេចចិត្តធ្វើប្រតិបត្តិការនៅម៉ោង ២ព្រឹក និង ៣ព្រឹក ម៉ោងនៅក្នុងស្រុក។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត និងទីស្នាក់ការកណ្តាលនៃកងនាវាចរណ៍ទី៥ របស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែន។
អ៊ីរ៉ង់និយាយទៀតថា ប្រតិបត្តិការនេះកើតឡើង បន្ទាប់ពីកងកម្លាំងអាមេរិកបានវាយប្រហារលើទីតាំងឆ្នេរសមុទ្រអ៊ីរ៉ង់ចំនួន ៥កន្លែង កាលពីព្រឹកថ្ងៃអាទិត្យ ក្រោមលេសលើការប្រតិបត្តិការរបស់អ៊ីរ៉ង់ប្រឆាំងនឹងនាវាដែលរំលោភបំពាននៅច្រកហ័រមូស។
កងកម្លាំងអ៊ីរ៉ង់អះអាងថា ការរៀបចំនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz គឺស្ថិតក្រោមការសម្របសម្រួលរបស់អ៊ីរ៉ង់ក្រោមអនុស្សរណៈអ៊ីស្លាម៉ាបាដប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះក៏ព្រមានថា៖ « នាវាណាដែលរំលោភបំពានប្រឈមមុខនឹងសកម្មភាពខ្លាំងជាងមុន ហើយការវាយប្រហារនាពេលអនាគតណាមួយដោយសត្រូវដោយគ្មានហេតុផលនឹងទាញឱ្យមានការឆ្លើយតបដ៏ធ្ងន់ធ្ងរ។ ការរំលោភលើបទឈប់បាញ់ណាមួយនឹងបញ្ឈប់ដំណើរការលើកិច្ចព្រមព្រៀងទាំងអស់ ក្រោមអនុស្សរណៈអ៊ីស្លាម៉ាបាដ»។
គួរបញ្ជាក់ថា បញ្ជាការកណ្តាលយោធាអាមេរិកបានប្រកាសវាយប្រហារបន្ថែមទៅលើគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ ដោយនិយាយថាកងកម្លាំងអាមេរិកបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលយោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង ទីតាំងការពារដែនអាកាស និងកន្លែងទាក់ទងនឹងដ្រូន បន្ទាប់ពីមានសកម្មភាពបន្តរបស់អ៊ីរ៉ង់ប្រឆាំងនឹងការដឹកជញ្ជូននាវាពាណិជ្ជកម្ម នៅជិតច្រកសមុទ្រ Hormuz ៕
សម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


