ព័ត៌មានជាតិ
ប.ស.ស. លើកទឹកចិត្តឱ្យទៅទទួលសេវាសុខាភិបាលនៅពេទ្យមូលដ្ឋានមុនទៅព្យាបាលនៅមន្ទីរពេទ្យជាតិ
លោក បណ្ឌិត ហេងសុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញ និងលើកទឹកចិត្តដល់សមាជិក ប.ស.ស ទាំងអស់គួរទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យឯកជន ឬ មណ្ឌលសុខភាពជាដៃគូរបស់ ប.ស.សនៅជិតផ្ទះរបស់ខ្លួនមុននឹងទៅមន្ទីរពេទ្យថ្នាក់ជាតិ។

លោកបណ្ឌិត ហេងសុផាន់ណារិទ្ធបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩មិថុនានេះថាសេវាសុខាភិបាលនៅជិតផ្ទះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនជាសមាជិកប.ស.ស.។ដូចនេះសូមបងប្អូនទៅទទួលសេវានៅមន្ទីរពេទ្យស្រុក-ខេត្តជាមុនសិនដើម្បីទទួលបានការថែទាំ និងព្យាបាលបានទាន់ពេលវេលាមុនទៅព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិដើម្បីកាត់បន្ថយការកកស្ទះអ្នកជំងឺពិសេសអ្នកជំងឺស្រាលៗ។
លោកបណ្ឌិតបានបន្តថា បច្ចុប្បន្នមានសមាជិក ប.ស.ស រាប់រយនាក់ ក្នុង ១ ថ្ងៃៗ បានទៅទទួលសេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ធ្វើឱ្យកកស្ទះ និងត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវា ព្រោះសមាជិកម្នាក់ៗ តម្រូវឱ្យតម្រង់ជួរចូលម្នាក់ម្តងទៅតាមលេខរៀង អ្នកទៅមុនបានមុន និងអ្នកទៅក្រោយត្រូវរង់ចាំតាមលេខរៀងជាបន្តបន្ទាប់។
ការកកស្ទះនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋមកលើសេវា ប.ស.ស កើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នសមាជិក ប.ស.ស បានកើនឡើងជិត៣លាននាក់។

លោកបណ្ឌិត បានបន្តទៀតថាក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬ ឈឺក្បាល គួរតែទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬ មណ្ឌលសុខភាព ឬ មន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស ផ្សេងទៀត ដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ ករណីវះកាត់បន្ទាន់ទៅពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស.ជាង ១៦០០ មូលដ្ឋាន ក្នុងនោះ វិស័យឯកជនជាង១៦០ មូលដ្ឋានខណៈមានសមាជិកសរុបមានចំនួន ៣ ៧០៧ ៨៥១នាក់ ស្រី ២ ០៣៤ ០២១នាក់ ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៥២៤ ៤៣៩នាក់ ស្រី ១៥៥ ៦១៣នាក់ បុគ្គលក្រោមបទបញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ២ ២២១ ៦៥៨នាក់ ស្រី ១ ៣០១ ៣២៦នាក់ បុគ្គលស្វ័យនិយោជន៍ ចំនួន ៦៦៨ ៩៥៦នាក់ ស្រី ៤០៩ ១៨១នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៩២ ៧៩៨នាក់ ស្រី ១៦៧ ៩០១នាក់៕
អត្ថបទ ៖ សំអឿន

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


