ព័ត៌មានជាតិ
ថៃធ្លាប់អះអាងថានឹងវ៉ៃរបងព្រំដែនដែលធ្វើរួចចោលបើមានការសម្រេចពីJBC ខណៈកម្ពុជាយល់ថាមិនមែនជាដំណើររលូនឡើយ
អគ្គនាយកបច្ចេកទេសព្រំដែននៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាលោក ស្រ៊ឺ បូរ៉ា បានឱ្យដឹងថាយោធាថៃធ្លាប់អះអាងថា ពួកគេនឹងវាយកម្ទេចរបងព្រំដែនដែលសាងសង់រួចវិញ ប្រសិនជាមានការវាស់វែងព្រំដែនច្បាស់លាស់ចុងក្រោយប៉ះទៅនឹងរបងដែលពួកគេធ្វើ។ លោក បូរ៉ា ចាត់ទុកថាការអះអាងរបស់ថៃនេះគឺមិនមែនជាដំណើរការដែលប្រព្រឹត្តិទៅដោយរលូនទេ។

លើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីការធ្វើរបងជាឯតោភាគីរបស់ថៃចន្លោះបង្គោលលេខ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង់(កម្ពុជា និងខេត្តចាន់បូរី(ថៃ) ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកាលពីថ្ងៃទី២៩ ខែមិថុនា លោក ស្រ៊ឺ បូរ៉ា ថាទោះបីជាការធ្វើរបងរបស់ថៃនេះស្ថិតក្នុងទឹកដីថៃក៏ដោយ តែវាកៀកនឹងបន្ទាត់ព្រំដែនដែលធ្វើឱ្យមានផលវិបាក និងប៉ះពាល់ដល់នីតិវិធីនៅថ្ងៃក្រោយក្នុងករណីដែល JBC រវាងប្រទេសទាំងពីរឯកភាពបោះបង្គោលបេតុងបន្ថែមចន្លោះបង្គោលជំនាន់បារាំង។
លោកបន្ថែមថា កន្លងមកយោធាថៃធ្លាប់និយាយថាក្នុងករណីដែល JBC ឯកភាពគ្នាបោះបង្គោលព្រំដែននឹងប៉ះពាល់ដល់របងដែលទាហានថៃធ្វើ ពួកគេនឹងសុខចិត្តវាយរបងកម្ទេចចោល តែសម្រាប់ JBCកម្ពុជាមិនចង់ឃើញរបៀបដូចនេះទេ ខណៈលោកបានបង្ហាញការយល់ឃើញថាការដែលទាហានថៃសុខចិត្តវាយរបងចោលក៏មិនមែនជាដំណើរការដែលរលូនដែរ។
លោកបន្ថែមថា៖ «អ្វីដែលយើងចង់ឃើញ ចង់បាននោះគឺថាយើងចង់ឱ្យមានការឯកភាពគ្នាជាមុន របស់ JBC នៃប្រទេសទាំងពីរចាំយើងធ្វើរបងហ្នឹងទៅ ក៏វាមិនយឺតពេលដែរ»។

លោក ស្រ៊ឺ បូរ៉ា បានបញ្ជាក់ថា កម្ពុជាមិនជំទាស់រឿងធ្វើរបងព្រំដែនទេ ប្រសិនជាត្រឹមត្រូវតាមបច្ចេកទេស ហើយក្នុងទឹកដីរបស់ថៃ។ ខណៈដែលសកម្មភាពតាមព្រំដែនដោយឯកតោភាគីរបស់ថៃគឺកម្ពុជាបានចុះទៅពិនិត្យគ្រប់ទីតាំងទាំងអស់ដើម្បីតាមដានពីសភាព និងបញ្ហាផ្សេងៗតាមព្រំដែនប្រទេសទាំងពីរ។
លោកជំរុញទៅថៃបន្តយន្តការ JBC និងក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្ដែងវាស់វែងព្រំដែនឱ្យបានច្បាស់លាស់ឡើងវិញ ខណៈ JBC កម្ពុជាបានធ្វើកំណត់ទូតជាង៣០ហើយតវ៉ាទៅថៃពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗដែលបានបំពានលើដីកម្ពុជា រំលោភលើកិច្ចព្រមព្រៀងកន្លងមក ក៏ដូចជាការបំពានលើសមត្ថកិច្ច និងបំផ្លាញសមិទ្ធផលរបស់ JBC ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


