Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចម្រុះបានចុះចាប់គោយន្តដឹកឈើល្មើសច្បាប់ចំនួន៧គ្រឿង នៅស្រុកជីក្រែង យកទៅរក្សាទុក

បានផុស

នៅ

សៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តទៀតថា ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ ការពារយ៉ាងតឹងតែងបំផុត ដែលការពារដោយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តសៀមរាប ហាក់មានការទប់ស្កាត់តែមួយចម្អិនកំពិសប៉ុណ្ណោះ។

ទើបធ្វើឲ្យក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ ដឹកយកទៅលក់ និង វាទយកដីព្រៃធ្វើជាកម្មសិទ្ធិ យ៉ាងគគ្លើន។

ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិ បានស្នើឱ្យអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាក្រសួងពាក់ព័ន្ធមេត្តាចាត់វិធានការស៊ើបអង្កេតលើករណីបំផ្លាញធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ផង ៕

ដោយ ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម