Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់សព្វាវុធ ដែលចិន និងរុស្ស៊ី យកទៅបង្ហាញសាច់ដុំ ក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នា

បានផុស

នៅ

ប្រទេសចិន និងរុស្ស៊ី កំពុង​ធ្វើសមយុទ្ធកងទ័ពជើង​ទឹក ដែល​ឲ្យ​​​ឈ្មោះ​ថា «Joint Sea 2026» រយៈ​ពេល​ ៨ថ្ងៃក្នុងដែន​ទឹក និង​ដែនអាកាសជិត​ទីក្រុង Qingdao ខេត្ត Shandong ​ប្រទេស​ចិន ចាប់​ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ហើយ​​​មានការចូលរួម​​​​​ដោយ​នាវាពិឃាត នាវា​ចម្បាំង​មីស៊ីល និង​នាវា​មុជ​ទឹក​​ជាច្រើន​។

សារព័ត៌មានចិន​​ និងរុស្ស៊ី​ បាន​ផ្សព្វផ្សាយ​ថា​ សព្វាវុធ​​ដែលត្រូវបាន​ដាក់​ពង្រាយ​ នៅ​ក្នុង​សមយុទ្ធ​រវាង​ប្រទេស​ទាំង​ពីរលើក​នេះ មាន​​ដូច​ជា​៖

នាវាពិឃាតមីស៊ីលប្រភេទ 055 Anshan ។ រូបភាព៖ Reddit.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​+ សព្វា​វុធ​​របស់​​ប្រទេសចិន (កងទ័ពជើងទឹករំដោះប្រជាជនចិន) យក​មក​ប្រើ​ប្រាស់​មាន៖

១.​ នាវាពិឃាតមីស៊ីលប្រភេទ 055 Anshan

២. នាវាពិឃាត​មីស៊ីល​ប្រភេទ 052DL Kaifeng

៣. នាវា​ចម្បាំងមីស៊ីលប្រភេទ 054A Wuhu

៤. នាវាមុជទឹកមិន​បញ្ចេញឈ្មោះមួយគ្រឿង​

+ ដោយ​ឡែក​ភាគី​រុស្ស៊ី (កងនាវាប៉ាស៊ីហ្វិក)​ មាន​សព្វា​វុធ​ដូច​ជា៖​

១. នាវាចម្បាំង​​បំពាក់​មីស៊ីល​​​ថ្នាក់ Slava

២. នាវាចម្បាំង Varyag គម្រោង ​20380

៣. នាវាចម្បាំង Corvette Rezkiy

៤. នាវាមុជទឹក​វាយប្រហារ​ប្រើ​ម៉ាស៊ូត-អគ្គិសនី 636.3

៥. ​នាវាមុជទឹក Ufa ។

គួរ​បញ្ជាក់​ថា សព្វាវុធ​កងទ័ពជើង​ទឹកទាំងនេះ​ ​ត្រូវបានប្រើ​ ដើម្បី​ធ្វើសមយុទ្ធក្នុង​ការឈ្លបយកការណ៍​រួមគ្នា ការការពារមីស៊ីល សង្គ្រាមប្រឆាំងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រ​ដោយប្រើ​គ្រាប់​ពិត៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម