Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាស​ដកទណ្ឌកម្ម​លើតួកគី និង​ពិចារណា​លក់​យន្តហោះចម្បាំង F-35 ឱ្យ​ទីក្រុងអង់ការ៉ា​ឡើងវិញ

បានផុស

នៅ

ប្រធានា​ធិបតី​សហរដ្ឋអា​មេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​ ថា ខ្លួន​​នឹង​​លុបចោល​ទណ្ឌកម្មលើ​ប្រទេសតួក​គី ហើយ​នឹងសម្រេចចិត្ត​ បន្ត​លក់យន្តហោះ​ចម្បាំង F-35 ទៅ​ឱ្យ​ប្រទេស​នេះ​ក្នុង​ពេលឆាប់ៗ​ឡើងវិញ​​។​ នេះ​បើ​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

សេចក្តីថ្លែង​ការណ៍​កាល​ពី​​ថ្ងៃអង្គារបានកើតឡើង​ ពេល​ លោក ត្រាំ បាន​ចួប​ជាមួយប្រធានាធិបតី​តួក​គី លោក Recep Tayyip Erdogan នៅ​​​ក្រៅ​កិច្ចប្រជុំកំពូល​មេដឹកនាំណាតូ​ នៅទីក្រុង​អង់ការ៉ា។

លោក ដូ​ ណាល់ ត្រាំ និង​ លោក Recep Tayyip Erdogan . រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្លាស់ប្ដូរទិសដៅនេះ​កើតឡើង​ បន្ទាប់ពីសហរដ្ឋអាមេរិក​បាន​ដក​​ប្រទេស​​តួក​គី​ ចេញ​​ពីកម្មវិធី​យន្តហោះ​ចម្បាំង​ F-35 បន្ទាប់​ពីទីក្រុង​អង់ការ៉ា​បាន​ទិញប្រព័ន្ធការពារដែន​អាកាស S-400 របស់​រុស្ស៊ី​ក្នុងឆ្នាំ២០១៩​ ។

ទីក្រុងវ៉ាស៊ីនតោន​ក៏បានដាក់ទណ្ឌកម្មក្រោម​ច្បាប់ដែល​ហៅថាច្បាប់​ប្រឆាំង​សត្រូវរបស់អាមេរិក​តាមរយៈទណ្ឌកម្ម(CAATSA)។

លោក ត្រាំ​ ប្រាប់អ្នកយកព័ត៌​មាន​ថា៖ « យើង​នឹងដកទណ្ឌកម្មចេញ»។ លោកបន្ថែម​ថា លោក​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ លើ​ការ​លក់​យន្ត​ហោះចម្បាំង F-35 របស់​សហរដ្ឋអាមេរិកទៅឱ្យប្រទេស​តួក​គី​ក្នុង​ពេលឆាប់ៗ​នេះ។​ ប្រធា​នា​ធិប​តី​អាមេរិក​បន្ត​ថា៖ « នោះ​ជាការសម្រេចចិត្ត​ដែល​យើង​នឹង​ធ្វើ[…] វា​ជាយន្តហោះ​ដ៏អស្ចារ្យ យន្តហោះ​ដ៏ល្អបំផុត ហើយវាពិតជាអ្វី​មួយ​ដែលយើងនឹងពិចារណា»។

កិច្ច​ប្រជុំ​រវាង​ លោក ត្រាំ​ ជាមួយ​ លោក Erdogan បានប្រព្រឹត្តទៅ ចំ​ពេលនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ កំពុងទទូច​ឱ្យ​សហរដ្ឋអាមេរិក​ កុំ​លក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសតួក​គី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម