Connect with us

ព័ត៌មានជាតិ

ខណ្ឌដង្កោ សម្រេចការស្ដារប្រឡាយបានប្រវែងជិត​៨០០ម៉ែត្រ ក្នុងរយៈចម្ងាយសរុប ៣៣០០ម៉ែត្រ

បានផុស

នៅ

គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័លបានចំនួន១៤ថ្ងៃហេីយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា។ ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង២៥ម៉ែត្រទៅ ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយប្រេីប្រាស់គ្រឿងចក្រចំនួន២គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះដែរ​ ក្រោយការស្តារសំរាមចេញរួចរាល់ អាជ្ញាធរនឹងបន្តបុកស៊ីផាយដើម្បីបញ្ចប់នៅចំណុចដែលនៅសេសសល់។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពី​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

អាជ្ញាធរខណ្ឌដង្កោ អំពាវនាវឲ្យប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម