Connect with us

សន្តិសុខសង្គម

ខណ្ឌដង្កោចុះពិនិត្យទីតាំងសង្ស័យចំនួន៣ រកឃើញមួយទីតាំងប្រព្រឹត្តបទល្មើស ONLINE SCAMS

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ កាលពីថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន៣ រកឃើញជនបរទេសសរុប៣០នាក់​ និងមានមួយទីតាំងប្រព្រឹត្តបទល្មើស ONLINE SCAMS ឃាត់ខ្លួនជនសង្ស័យ២៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះត្រួតពិនិត្យ និងរកឃើញប្រព្រឹត្តបទល្មើស ONLINE SCAMSនេះ ធ្វើឡើងនៅក្នុងបុរី ជីបម៉ុង៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវP05 ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ រកឃើញជនបទេស២៤នាក់ ក្នុងនោះជនជាតិចិន២៣នាក់ មានលិខិតឆ្លងដែនជនជាតិចិនចំនួន៦នាក់(ក្នុង៦នាក់នេះមាន២នាក់ផុតសុពលភាពទឹដ្ឋាការស្នាក់នៅ), ជនជាតិម៉ាឡេស៊ីចំនួន១នាក់(ស្រី១នាក់) រួមនឹងវត្ថុតាងមួយចំនួនមាន ម៉ូនីទ័រចំនួន២គ្រឿង, CPUចំនួន១គ្រឿង, Laptopចំនួន២២គ្រឿង, ទូរស័ព្ទដៃចំនួន៦៩១គ្រឿង, ROUTER WIFI ចំនួន១គ្រឿង, ដុំបំបែកអ៊ីនធឺណែត(Wireless Access Point)ចំនួន១០គ្រឿង, ដុំសាកទូរស័ព្ទ(Charger USB) ចំនួន១០គ្រឿង, ម៉ាស៊ីនDVRចំនួន១គ្រឿង ។

យោងតាមធ្វើកោសល្យវិច័យពីមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS )។ ជនសង្ស័យ២៤នាក់ និងវត្ថុតាង ត្រូវបញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម