Connect with us

ព័ត៌មានជាតិ

លេចចេញ​​គំរូ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ គ្រោង​​សាងសង់​ដោយ​​​ជប៉ុន​តាមផ្លូវជាតិលេខ ១​

បានផុស

នៅ

កាល​ពីថ្ងៃទី ០៨ ខែកក្កដា ម្សិលមិញនេះ មន្រ្តី​បច្ចេកទេស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​មន្រ្តី​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមទាំង​​ក្រុម​បច្ចេកទេស​អង្គការ​ចៃកា​របស់​ជប៉ុនបាន​រៀបចំ​សិក្ខាសាលា​​ផ្សព្វផ្សាយ លើការសិក្សាគម្រោងធ្វើឱ្យប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​១ និងគម្រោង​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃសិក្ខាសាលានេះ គឺ​ដើម្បីលើកពីលទ្ធផលដែល​ក្រុមការងារ​បាន​សិក្សា​គម្រោង​កន្លង​មករួមមាន៖

១). ការវាយ​តម្លៃនៃ​លទ្ធភាព​គម្រោង
២). ការរៀបចំ​រចនាបទបឋម និង​ការប៉ាន់ស្មានប្រមាណតម្លៃ
៣). ការរៀបចំរបាយការណ៍​សិក្សាវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន (IESIA)
៤). ការសិក្សា​រៀបចំផែនការ​សកម្មភាពការតាំង​ទីលំនៅឡើង​វិញ (RAP)

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ មន្រ្តីបច្ចេកទេសបានរំលេចគំរូ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ ​​ដែល​គ្រោង​សាងសង់ក្រោម​ការ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ប្រទេស​​ជប៉ុន។

បន្តចុចអាន៖ ស្ពាន​ឆ្លង​ទន្លេ​ធំៗ​ចំនួន ៦ ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា ​និង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​បន្តបន្ទាប់

នៅក្នុង​ពិធី​បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់​រដ្ឋាភិបា​លជប៉ុនពិនិត្យលទ្ធភាព​​ជួយ​សាង សង់​ស្ពានឆ្លងទន្លេមេគង្គពីក្តីតាកុយទៅអរិយក្សត្រ។

​តាមរយៈអនុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលផ្តើមធ្វើ​ទស្សនកិច្ចនៅប្រទេស​កម្ពុជា ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ជប៉ុនគឺជាមិត្តដ៏សំខាន់​ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។

នៅក្នុងក្របខណ្ឌការ​អភិវឌ្ឍ​វិស័យសាធារណការ និងដឹកជញ្ជូន ប្រមុខដឹកនាំកម្ពុជា ​បានស្នើ​ដល់​រដ្ឋាភិបាលជប៉ុន​បន្ត​ជួយ​គាំទ្រដល់​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានក្នុងប្រទេស​កម្ពុជាដែលក្នុងនោះតួយ៉ាង គម្រោងពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ១ ទៅដល់ស្ពានអ្នកលឿង និង​ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តី​តាកុយ-​ទៅអរិយក្សត្រជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម