Connect with us

កីឡា

Ishikawa លេខ ១ និង Nishida លេខ ៣ ជា​អ្នក​រក​​បាន​ពិន្ទុ​ច្រើន​បំផុត​គ្រប់​សម័យ​កាល​ក្នុង​ពាន VNL

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ជប៉ុន Yuki Ishikawa និង Yuji  Nishida ស្ថិត​ក្នុង​ចំណោម​កីឡាករ​លំដាប់​កំពូល​ទាំង ៣ ដែល​រក​បាន​ពិន្ទុ​ច្រើន​បំផុត​គ្រប់​សម័យ​កាល​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Vollleyball Nations League ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ពិភ​លោក Volleyball Nations League បាន​ដំណើរ​ការ​ប្រកួត​ចំនួន ៨ លើក​ហើយ​រាប់​ទាំង​ឆ្នាំ ២០២៦ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​បាន​​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០១៨។ ចំពោះក្រុម​បាល់ទះ​ជម្រើស​ជាតិ​ជប៉ុន​​តែង​តែ​ចូល​រួម​ប្រកួត​​រហូត ហើយ​ពួក​គេ​ធ្លាប់​ទទួល​បាន​មេដាយ​ប្រាក់ ១ លើក និង​មេដាយ​សំរិទ្ធ ១ លើក។

បើ​និយាយ​ពី​កីឡាករ​វិញ តាម​ការ​ផ្សាយផ្លូវ​ការ​របស Volleyballworld កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៦ មាន​កីឡាករ​តែ ៣ នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​រក​បាន​​ជាង ១ ពាន់​ពិន្ទុ​​ពី​ការ​ប្រកួត​គ្រប់​សម័យ​។ ពិន្ទុ​ទាំង​នេះ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​​ទៀត​ដោយសារ​​ក្រុម​នីមួយ​ៗ​កំពុង​ចូល​រួម​ប្រកួត Volleyball Nations League ឆ្នាំ ២០២៦ ដែល​នឹង​ចាប់​ផ្តើម​សប្តាហ៍​ចុង​ក្រោយ​នៅ​ចុង​ខែ​កកក្កដា​នេះ។

កីឡាករ Yuki Ishikawa

កីឡាករ​លំដាប់​កំពូល​ទាំង ៣ គឺ ​កីឡាករ​វាយ​ផ្តាច់ស្លាប​ស្តាំ​បស់​ជប៉ុន​ Yuki Ishikawa ឈរលំដាប់​លេខ ១ ដែល​រក​បាន​ ១០៧៣ ពិន្ទុ ហើយ​កីឡាករ​ហូឡង់ Nimir Abdel-Aziz ស្ថិត​នៅ​លំដាប់​លេខ ២ ដែល​រក​បាន ១,០១២ ពិន្ទុ។

ចំណែក​មិត្ត​រួម​ជាតិ​របស់ Yuki Ishikawa គឺ​កីឡាករ​វាយ​ផ្តាច់​ស្លាប​ឆ្វេង Yuji Nishida ស្ថិត​នៅ​លំដាប់​លេខ ៣ ដែល​រក​បាន ១,០១១ ពិន្ទុ។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ Nishida បាន​បង្កើត​ស្ថិតិ​ថ្មី​មួយ​ទៀត​គឺ រក​បាន ១០០​ពិន្ទុ​តាម​រយៈ​ការ​វាយ​សេវា​ពី​ការ​ប្រកួត​គ្រប់​សម័យ​កាល​ដែរ។

កីឡាករ Yuji Nishida លេខ​១

បច្ចុប្បន្ន​ ជប៉ុន កំពុង​ធ្វើ​បាន​ល្អ​ជា​ក្រុម​មិន​ទាន់ចាញ់ និង​កំពុងឈរ​លេខ ១ ពី​ការ​ឈ្នះទាំង​ ៨ ក្នុង​ការ​ប្រកួត​សន្សំពិន្ទុពីរ​សប្តាហ៍​កន្លង​ទៅ​បាន​កក់​កៅអី​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ Volleyball Nations League ឆ្នាំ ២០២៦ នេះ។ ការ​ប្រកួត​សន្សំពិន្ទុ ៤ លើក​ចុង​ក្រោយ ជប៉ុន លេង​នៅ​លើ​ទឹក​ដី​ខ្លួន ប៉ះ អ៊ីតាលី ថ្ងៃ​ទី​១៥ កក្កដា, ប៉ះ កាណាដា ថ្ងៃ​ទី​១៦ កក្កដា, ប៉ះ បែលហ្ស៊ិក ថ្ងៃទី១៧ កក្កដា និង​ចុងក្រោយ​ប៉ះ អាហ្សង់ទីន ថ្ងៃ​ទី​១៩ កក្កដា មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

កម្លាំង​សំខាន់​ទាំង ៣ របស់​ជប៉ុន គឺ Ishikawa, Nishida និង Takahashi

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ ៨ ក្រុម​​ចុង​ក្រោយ​ដែល​ជា​វគ្គ​ចាញ់​ធ្លាក់ ឈ្នះ​ឡើង​គឺ ក្រុម​លេខ ១ ប៉ះ ក្រុម​លេខ ៨, ក្រុម​លេខ ២ ប៉ះ ក្រុម​លេខ ៧, ក្រុម​លេខ ៣ ប៉ះ ក្រុម​លេខ ៦ និង ក្រុម​លេខ ៤ ប៉ះ ក្រុម​លេខ ៥៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម