Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សុំអង្វរឱ្យម្ចាស់ផ្ទះជួលផ្អាកយកថ្លៃឈ្នួលពីកម្មករកម្មការិនី បណ្តោះអាសន្ននៅតំបន់បិទខ្ទប់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៨ ខែឧសភានេះ បានថ្លែងសារ សុំអង្វរករចំពោះម្ចាស់ផ្ទះជួល ឱ្យផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួល ពីកម្មករកម្មការិនី ក្នុងពេលដែលពួកគេ មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែរោងចក្រនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចថ្លែងថា ប្រសិនបើម្ចាស់ផ្ទះជួលទាំងអស់អាចធ្វើទៅបាន រួមគ្នាធ្វើដើម្បីជួយដល់កម្មករកម្មការិនី ដូចជាការបញ្ចុះថ្លៃឈ្នួលបន្ទប់ ឬផ្ទះ ដែលកម្មករកំពុងស្នាក់នៅ ក្នុងចំនួន ប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ហើយប្រសិនបើម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ ខែ ២ ខែ ឬ៣ ខែ ក៏សូមធ្វើការលើកលែង។

សម្តេចថ្លែងថា “ ពិតហើយខ្ញុំដឹងថា ម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារ យកមកសាងសង់ផ្ទះឈ្នួលទាំងនោះ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល ប៉ុន្តែសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយោគយល់បាន នូវការលំបាករួម”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះ បើអាចធ្វើបានសូមធ្វើនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស នៅតំបន់ដែលមានការបិទខ្ទប់ ហើយកម្មករកម្មការិនីមិនទាន់បានបើកប្រាក់បៀវត្សរ៍ របស់ខ្លួនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តថា សម្រាប់ថ្លៃទឹកថ្លៃភ្លើង ក៏សុំឱ្យអាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករជាមុន ដែលអាចរកដំណោះស្រាយណាមួយ ដើម្បីឱ្យកម្មករដែលរស់នៅតាមផ្ទះជួលទទួលបាននូវការអនុគ្រោះក្នុងការយកថ្លៃទឹក ភ្លើង ដែលជាការរួមចំណែកជាមួយម្ចាស់ផ្ទះដើម្បីដោះស្រាយបញ្ហារួម របស់កម្មករកម្មការិនី៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម