Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទទួល​ថវិកា​ពី​សប្បុរសជនជាង១២​ម៉ឺន​ដុល្លារ​​

បានផុស

នៅ

ដើម្បីទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌ សាខា​កាកបាទក្រហមខេត្តកំពង់ចាម បានអបអរ​ខួប​ទី១៥៨ ទិវា​ពិភព​លោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ឧសភា ក្រោម​ប្រធានបទ ៖ «​ទាំងអស់គ្នា​រូ​ម​ជា​មួយ​កាកបាទក្រហមកម្ពុជា​ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់ របស់​សង្គមជាតិ​» ដោយ​ទទួល​ថវិកា​ចូលរួម​ពី​សប្បុរសជនចំនួន​ជាង១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នោះ ប្រារព្ធ​ឡើងក្រោម​អធិបតីភាពឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សាខា និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំងការចូលរួម​ពី​សប្បុរសជន​នានា ជាច្រើន​នាក់ នៅ​សាលសន្និសីទ​សាលាខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ នេះ ។​

បើតាមលោក ទូច ឆៃ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ​២០២១ នេះ មាន​សប្បុរសជន​ជាច្រើន និង​មន្ត្រីរាជការ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​តាម​សទ្ធា​ជ្រះថ្លា ផ្ដល់ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន​ចំនួន​ជាង ១២​ម៉ឺន​ដុល្លារ​អាមេរិក ទុក​សម្រាប់​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​មហន្តរាយ​ផ្សេងៗ នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ចាម ។ លោក​ក៏បាន​បញ្ជាក់ដែរថា បើទោះបីជា​កម្មវិធី​នេះ បានបញ្ចប់​ទៅហើយ​ក្ដី តែ​ចំ​ពោះ​មុខ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅតែ​បន្ត​ការទទួល​ថវិកា​គាំទ្រ ពី​សប្បុរសជន​ផ្សេងៗ​ទៀត ជា​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។​

គួរកត់សម្គាល់​ផងដែរ​ថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និង​អនុសាខា​ក្រុង ស្រុក នីមួយៗ កំពុង​បាន​យកចិត្តទុកដាក់​ជាខ្លាំង ក្នុង​ការចុះ​ចែក​អំណោយ​មនុស្ស​ធម៌ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ។

ជាមួយគ្នា​នោះដែរ សាខា​កាកបាទក្រហម​ខេត្ត និង​អនុសាខា​ក្រុង ស្រុក​នីមួយៗ ក៏ត្រូវ​ស្វះស្វែង ក្នុង​គៀរគរ​រក​មូលនិធិ ពី​សប្បុរសជន​នានា ក្នុង​គោលបំណង ត្រៀម​បង្ការ និង​ឆ្លើយតប ទាន់ពេលវេលា ដល់​ជនទីទ័លក្រ ងាយ​រងគ្រោះ និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ផងដែរ ៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២៩ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម