ព័ត៌មានជាតិ
អាជ្ញាធរឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោគ ជូនកងពលអន្តរាគមន៍លេខ៧ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
អាជ្ញាធរឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ រួមនឹងសប្បុរសជនបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនកងពលអន្តរាគមន៍លេខ៧ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ដើម្បីជាការលើកទឹកចិត្ត និងសកម្មភាពខ្មែរជួយខ្មែរ ជាពិសេសជួយគាំទ្រកម្លាំងចិត្តដល់កងកម្លាំងកងទ័ពជួរមុខដែលយាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឱ្យអាជ្ញាធរតាមមូលដ្ឋាន ជាក់ស្ដែងរដ្ឋបាលឃុំអារក្សត្នោត ដឹកនាំដោយ លោក រស់ វីរ៉េត មេឃុំអារក្សត្នោតរួមនឹងសប្បុរសជន នាំយកអំណោយជាស្បៀងអាហារ បន្លែត្រីសាច់ និងថវិកា ទៅប្រគល់ជូនឧបត្ថម្ភគាំទ្រដល់កងពលអន្តរាគមន៍លេខ៧ ដែលឈរនៅតំបន់ស្បូវខ្មោច ព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
លោក រស់ វីរ៉េត មេឃុំអារក្សត្នោត បានបញ្ជាក់ថា សម្ភារៈទាំងអស់នេះ បានមកពីការចូលរួមលះបង់ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ រស់នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ ក្នុងស្មារតីរួមគ្នាជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់កងកម្លាំងកងទ័ពជួរមុខក្នុងការការពារទឹកដី។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលអន្តរាគមន៍លេខ៧ ដែលកំពុងឈរនៅតំបន់ស្បូវខ្មោច ព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារនេះ បានថ្លែងអំណរគុណដល់រដ្ឋបាលឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ និងជាពិសេស ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលតែងតែចាត់តំណាងឱ្យនាំយកជាស្បៀងអាហារមកឧបត្ថម្ភកងកម្លាំងជួរមុខជាហូហែរ ហើយក្នុងនាមជាកងកម្លាំងដែលកំពុងឈរនៅតំបន់ព្រំដែនកម្ពុជា-ថៃនេះ សូមប្តេជាចិត្ត និងអនុវត្តប្រកបដោយភាពម៉ុងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ។
សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ និងសប្បុរសជនរួមមាន អង្ករ,ទឹកបរិសុទ្ធ,បន្លែ ត្រី សាច់ និងថវិកា ៨លានរៀល៕


អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


