សន្តិសុខសង្គម
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរឃុំ-សង្កាត់ សហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបល្បែងស៊ីសង និងកាឆបោកតាមអនឡាញ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមេឃុំ-ចៅសង្កាត់ ត្រូវសហការជាមួយសមត្ថកិច្ចឲ្យបានក្នុងការពង្រឹងប្រសិទ្ធភាពការងារអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ នៅតាមមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់ អភិបាលខេត្តកំពង់ចាម គឺធ្វេីឡេីងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ នៃការអនុវត្តន៍ការងារភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៥ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីលោក អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើននាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដេីម្បីបន្តតាមដានមើលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហាល្បែងស៉ីសងជាពិសេសល្បែងអនឡាញ និងតាមដានពិនិត្យមេីលកន្លែងឆបោកតាមប្រព័ន្ធអនឡាញជាប់ជាប្រចាំក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះដែរ លោក អ៊ុនចាន់ដា ក៏បានជំរុញបន្ថែមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមានទាំងគោលការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេស គឺរួមគ្នាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរជាបន្តទៀត។

ជាមួយគ្នានោះ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍន៍និតិវិធីជាដំណាក់កាលៗ ពីព្រោះ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់។ ដូច្នេះ តម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


