Connect with us

ព័ត៌មានជាតិ

ព្រែក១១កន្លែង​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវទឹកទន្លេមេគង្គហូរចូលបណ្តេីរៗហេីយ

បានផុស

នៅ

ទឹកទន្លេមេគង្គខេត្តកំពង់ចាម​ រយៈពេល​ប៉ុន្មានថ្ងៃនេះ​ មានការហក់ឡេីង​ជាបន្តបន្ទាប់​និងមានភ្លៀងធ្លាក់។ បេីគិតត្រឹមថ្ងៃទី១៥​ ខែកក្តដាឆ្នាំ២០២៥នេះ​ មានព្រែកចំនួន១១កន្លែង​ហេីយ​ដែលត្រូវទឹកទន្លេមេគង្គលូនចូល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្តដា​ ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់៩.៩៦ម៉ែត្រ​ បបេីធៀបថ្ងៃដដែល ឆ្នាំមុន​ កម្ពស់​ទឹកទន្លេមេគង្គកំពង់ចាម​ មានកម្ពស់៦.៧៥ម៉ែត្រ​ ហេីយកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាម-ត្បូង​ឃ្មុំ​ គឺកម្ពស់១៥.២០សង់ទីម៉ែត្រ​។ 

លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម​ បានឲ្យដឹងដែរថា​ កម្ពស់ទឹកទន្លេឡេីងនៅពេលនេះ​ កំពុងបានលូនចូលទៅតំបន់វាលទំនាបហេីយ​ ពោលគឺបច្ចប្បន្ន​ លូនចូលដល់ព្រែក​ចំនួន១១កន្លែង​ ខណៈ​ព្រែកទាំងអស់នៅទូទាំងខេត្តមាន៤១កន្លែងនិងទឹកទន្លេតូច​ ក្នុងស្រុកកោះសូទិន​ បានហូរកាត់ដាច់ផ្លូវបេតុងមួយកន្លែងនៅឃុំកោះសូទិន ដែលប្រជាពលរដ្ឋ​​នៅតំបន់នោះត្រូវឆ្លងតាម​ ទូកចម្លង​ ឬកាណូត​ឆ្លងពីត្រេីយម្ខាងទៅម្ខាងជំនួសវិញ៕

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម